
សិល្បៈ
ភ្នំពេញ៖ ក្រោយពីមេតុងទីនអនឡាញ អ្នកនាងមូលីកា បានប្រកាសក្ស័យធន ស្រាប់តែខាងក្រុមហ៊ុនមេធាវីមួយដែលការពារក្ដីជូនក្រុមហ៊ុនអ្នកនាង បានធ្វើការប្រកាសបញ្ចប់កិច្ចសហការ ការពារផ្លូវច្បា.ប់ផងដែរ។
បើតាមទំព័រហ្វេបុក ក្រុមមេធាវី អេជ អេន អេស បានប្រកាស កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់មូលហេតុផងដែរថា ៖
«ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញុំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បា.ប់ទាំងស្រុងជូនក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។




