
សង្គម
ភ្ជាប់ទំនាក់ទំនងគ្នាមិនបានប៉ុន្មានផងតារាសម្តែងរូបស្រស់សាច់សខ្ចី អៀ ម៉េងលិ ចាប់ផ្តើមបណ្តើរគូស្នេហ៍របស់ខ្លួនដើរលំហែនិងចូលរួមនៅក្នុងកម្មវិធីនានាដោយបើកចំហយ៉ាងពេញមុខ ។ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះថ្មីៗនេះតារាសម្តែងរូបនេះបែរជាត្អូញថារកអ្នកយល់ ចិត្តគ្មានទៅវិញ ។
ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយក្រោយពីប្រកាសចែកផ្លូវជាមួយគូស្នេហ៍មិនបាន ប៉ុន្មានផងតារាសម្តែង អៀ ម៉េងលិ បានភ្ជាប់ស្នេហ៍ថ្មីភ្លែតហើយក៏បានប្រកាសបើកចំហភ្លាម ៗដែរ ។ ទំនាក់ទំនងរយៈពេលខ្លី តែមើលទៅ អៀ ម៉េងលិ និងគូស្នេហ៍ពិតជាយល់ចិត្តគ្នាជា ខ្លាំងហើយថ្មីៗនេះពួកគេថែមទាំងបណ្តើរគ្នាទៅចូលរួមនៅក្នុងពិធីមង្គលការយ៉ាងពេញមុខ ពេញមាត់ហើយ៏មានការលាន់មាត់សរសើរពីសំណាក់មហាជនជាច្រើនថាអ្នកទាំងពីរពិតជា ស័ក្តិសមគ្នាស្រីស្រស់ប្រុសស្អាតតែម្តង ។
បើក្រឡេកមើលរូបភាពដែល អៀ ម៉េងលិ ចែករំលែកនៅក្នុងបណ្តាញសង្គមពិតជាមានក្តីសុខខ្លាំងណាស់ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះគេបែរជាឃើញ អៀ ម៉េងលិ បានបង្ហោះ សារនៅក្នុងStory ហ្វេសប៊ុករបស់នាងថា«រកមនុស្សម្នាក់មកយល់ចិត្តគ្មានសូម្បីតែមនុស្ស ដែលខ្ញុំឯង...កម្មយើង»។
មួយវិញទៀត អៀ ម៉េងលិ បានបន្ថែមថា «ខ្ញុំតែងតែញញឹមគ្រប់ពេលខ្ញុំតែងតែរឹងមាំគ្រប់ពេលឡើងមនុស្សជុំវិញខ្លួនគិតថាខ្ញុំមិនចេះមានបញ្ហា»។ ការលើកឡើងរបស់ អៀ ម៉េងលិ បានធ្វើឱ្យអ្នកតាមដានជីវិតឯកជនរបស់នាងមានការងឿងឆ្ងល់ថា មូលហេតុអ្វីបានជាមើលទៅស្រីស្អាត អៀ ម៉េងលិ ត្អូញបែបនេះទាំងដែលនាងមានអង្គរក្ស បេះដូងនៅក្បែរទៅហើយនោះ ។
ទោះបីជាយ៉ាងនេះក្តីគេមិនប្រាកដថាការលើកឡើងរបស់តារាសម្តែង អៀ ម៉េងលិ ថាគ្មានអ្នក យល់ចិត្តនោះអាចជារឿងការងារឬរឿងអ្វីផ្សេងដែលធ្វើឱ្យនាងមានសម្ពាធបែបនេះ ៕









