
សិល្បៈ
ក្រោយពីសារសំឡេងរបស់ មាស នីតា នៅក្នុងក្រុម«មាស នីតា Fan Group» ដែលជេ-រប្រ-មា-ថ អតីតគូស្នេហ៍ នាយចឺម អ្នកនាង សេង សុខឃីម ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមនោះពេលនេះតារាចម្រៀង មាស នីតា បានសម្រេចចិត្តឆាតទៅសុំទោស សេង សុឃីម តែមិនត្រូវបាន សេង សុឃីម យល់ព្រមឡើយ ។
ថ្មីៗនេះអតីតគូស្នេហ៍ នាយចឺម បានទម្លាយឆាតដែលតារាចម្រៀង មាស នីតា បានឆាតមក សុំទោសដើម្បីបញ្ចប់រឿងជាមួយនាងដោយ មាស នីតា បានទទួលស្គាល់ថាជាការ ខឹ-ងខុសជ្រុលមួយពេលរបស់នាង ប៉ុន្តែយ៉ាងណា សេង សុឃីម មិនទទួលយកការសុំ-ទោ-សរបស់តារាចម្រៀងពន្លកថ្មី មាស នីតា ឡើយ ។
ក្នុងនោះអ្នកមេម៉ាយសាច់សខ្ចី សេង សុឃីម បានតបវិញយ៉ាងឡូយថា «អរគុណអ្នកដែលអ្នកឆាតមក តែខ្ញុំប្រាប់អ្នកថាខ្ញុំមិនតបតនឹងអ្នកទេ ទោះជាប្រឹងឆាតមកបែបណាក៏ដោយក៏បងស្រីម្នាក់នេះមិនចាប់អារម្មណ៍ទេ មានតែជូនពរអ្នកឱ្យមានភាពកក់ក្តៅ និង អ្វីដែលអ្នកចង់បានចុះ។ តែឆាតហើយលុបធ្វើអី? ចាំខ្លាំងនៅតាមផ្លូវច្បាប់ទៅ ឈប់ឆាតមក ជួបគ្នាឆាប់ៗ (សេង សុខឃីម) គួរឱ្យស្រឡាញ់»។
អ្វីដែលគួរឱ្យកត់សម្គាល់ការប្រកាន់ជំហមិនទទួលយកការសុំទោសពីសំណាក់អតីតបេក្ខភាព Cambodian Idol រដូវកាលទី ៤ មាស នីតា របស់ សេង សុខឃីម ហាក់ទទួលបានការគាំទ្រ ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះតារាចម្រៀង មាស នីតា បានប្រើពាក្យជេរប្រមាថដោយភាសាអសុសោះយ៉ាងចាស់ដៃ ទៅកាន់អតីតមិត្ត ស្រីរបស់ នាយចឺម គឺអ្នកនាង សេង សុខឃីម តាមរយៈសារអេឡិចត្រូនិចដែលបានបែក ធ្លាយនឹងបានចែក រំលែកតៗគ្នាពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ។ មូល ហេតុដែលនាំឱ្យ មាស នីតា ប្រើពាក្យពេចន៍ជេរទៅលើ សេង សុខឃីម ដោយសារនាងថា សេង សុខឃីម ជាអ្នកនៅពីក្រោយការកាត់តរវាងរូបនាងនិងនាយចឺម ។ ចង់ដឹងថារឿងនេះ នឹងឈានដល់ផ្លូវតុលាការឬបែបណានោះមានតែរង់ចាំតាមដានទាំងអស់គ្នា ៕











