
សង្គម
ខណៈអាជីពសិល្បៈកំពុងតែមានហាងឆេងស្រាប់តែអតីត Miss Grand Cambodia ២០២០ ជីវលី ទេវី បានប្រកាសថាខ្លួនមានម្ចាស់ចិត្តរួចទៅហើយដែលទំនាក់ទំនងស្នេហានេះបានកើត ប្រមាណជា៦ឆ្នាំទៅហើយ។ ទោះយ៉ាងនេះក្តីអតីតបវរកញ្ញារូបនេះមិនទាន់ហ៊ានបង្ហាញមុខ គូស្នេហ៍ឱ្យអ្នកគាំទ្របានឃើញនៅឡើយទេ ។
ក្រោយបញ្ចប់តំណែង Miss Grand Cambodia ២០២០ ភ្លាម ជីវលី ទេវី បានប្រឡូកយ៉ាង ពេញទំហឹងនៅក្នុងការងារសិល្បៈដែលមានទាំងការសម្តែង ចូលរួមនៅក្នុងកម្មវិធីនានាក៏ ដូចជាការថតពាណិជ្ជកម្មផងដែរ ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ជីវលី ទេវី ក៏បានងាកមកលក់ផលិត ផលនៅតាមអនឡាញទៀតផង ។
ស្របពេលការងារសិល្បៈនិង ជំនួញកំពុងដំណើរការយ៉ាង រលូននោះ ជីវលី ទេវី បានប្រកាសថានាងមានដៃគូប្រចាំចិត្តរួចហើយដែលបុរសម្នាក់នោះជា អ្នកដែលនៅក្បែរនាងនឹងជួយលើកទឹកចិត្តនាងគ្រប់ពេលវេលា ។ គិតមកសព្វថ្ងៃ ជីវលី ទេវី ថាខ្លួននិងគូស្នេហ៍មានទំនាក់ទំនងជាមួយគ្នាប្រមាណជា៦ឆ្នាំទៅហើយ ។អ្វីដែលចាប់អារម្មណ៍ស្រីស្អាតរូបនេះបានបញ្ជាក់ថាគូស្នេហ៍របស់នាងពិតជាសង្ហាខ្លាំងណាស់នៅក្នុងភ្នែករបស់នាង ។
ប្រកាសក្តែងៗថាមានម្ចាស់ចិត្តទៅហើយក្តី តែ ជីវលី ទេវី មិនទាន់ហ៊ានបង្ហាញមុខបុរសនោះ ជាសារធារណៈឡើយដោយរង់ចាំពេលវេលាសមស្របណាមួយ ។ ជាមួយនឹងការប្រកាស មានគូស្នេហ៍របស់អតីត MGC 2020 រូបនេះក៏ទទួលបានការសរសើរពីភាពក្លាហានរបស់នាងពីអ្នកគាំទ្រតែក៏មានបុរសមួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្តព្រោះ ជីវលី ទេវី មានគូស្នេហ៍ ទៅហើយ៕










