
សិល្បៈ
ខណៈ សឿ សុធារ៉ា ធ្លាក់ខ្លួនចូលបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីពេល ថ្មីៗនេះស្រាប់តែតារាចម្រៀង សាពូន មីដាដា បានបោះសម្តីបែបនេះទៅលើអតីតភរិយាដែល កំពុងរងស-ម្ពា-ធផ្លូ-វចិត្តធ្ង-ន់ធ្ងរ ។ ការលើកឡើងរបស់ សាពូន មីដាដា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលរួមខមិនទាំងហួ-សចិត្តថាលោកគួរតែចូលខ្លួនមកទទួលខុសត្រូវដល់ភរិយា ជាពិសេសកូនៗដែលគ្នានៅតូចនៅឡើយ ។
ក្រោយពី ម្តាយទទួលមរ-ណភាពស្ថានភាពផ្លូ-វចិត្តរបស់តារាសម្តែង សឿ សុធារ៉ា ហាក់ ធ្លាក់ចុះគួរឱ្យបារម្ភហើយថ្មីៗនេះនាងក៏ត្រូវបានដឹកយកទៅស-ង្រ្គោះប-ន្ទាន់នៅម-ន្ទីរពេ-ទ្យកា-ល់ម៉ែតទាំងយប់ទៀតផង។ តាមការរៀបរាប់របស់ ចែគេន បានឱ្យដឹងថាស្ថានភាពរបស់ សឿ សុធារ៉ា ចុះខ្សោយពោលនាងមានអាការៈនិយាយមួយៗមើលទៅដូចជាចង់វៀ-ចថ្គាមថែមទៀតហើយអ្វីដែលគួរឱ្យស-ង្វេគនោះកូនប្រុសស្រីទាំងពីររបស់នាងក៏ត្រូវមកតាមម្តាយទាំងយប់នៅម-ន្ទីរពេ-ទ្យផងដែរ ។
អ្វីដែលកត់សម្គាល់ខណៈឃើញ សឿ សុធារ៉ា ដែលជាអតីតភរិយាចូលស-ង្រ្គោះប-ន្ទាន់នៅ មន្ទីរពេទ្យទាំងយប់បែបនេះ សាពូន មីដាដា បាននិយាយថា«បើប្អូនមិនប្រឹងហូបតើឲ្យអ្នកណាមកហូបជំនួស បើប្អូនមិនព្រមដេក តើឲ្យអ្នកណាមកដេកជំនួស ខំលេបតែថ្នាំទាំងក្បង់ៗហ្នុឹង មិនអាចជួយបន្ធូរឡើយ មានតែបន្ថែម
ពេទ្យអាចជួយតិចតួចប៉ុណ្ណោះម៉ោងជាងពីររំលងអធ្រាតទៅហើយ កូនៗមិនព្រមងងុយដេកចាំមើលចាំថែម្តាយម្នាលប្អូនស្រី ជំ-ងឺនេះគឺប្អូនខ្លួនឯង ព្យាបាលខ្លួនឯង ហើយការព្យាលបាលខ្លួនឯងនោះគឺ ហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំងសមាធិ និងព្រមទទួលគ្រប់យ៉ាង ព្រះពុទ្ធអង្គបានត្រាស់សម្តែងថា សីល សមាធិ បញ្ញា»។
ជាមួយនឹងការផ្តល់ជាយោបល់របស់ សាពូន មីដាដា ឱ្យអតីតភរិយារបស់ខ្លួនបែបនេះក៏បាន ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញជាខមិនថា តើលោកដ្រាម៉ាបែបនេះបានប្រយោន៍អ្វីគួរតែទៅមើលថែទាំគ្នា ជាពិសេសកូនៗដែលគ្នានៅតូចត្រូវការភាពកក់ក្តៅបែរជា មកទទួលខុសត្រូវមើលថែម្តាយបែបនេះទៅវិញ ។
ក្នុងនោះក៏មានអ្នកខ្លះបានសួរធ្ងន់ៗថា លោកជាឱពុកបែបណា? ដ្បិតមានការរិះ-គន់បែបណាក្តី តែគេមិនបានឃើញលោក សាពូន មីដាដា ឆ្លើយតបវិញឡើយ ៕









