
សង្គម
រឿងរ៉ាវរបស់តារាសម្តែង សេង សុខឃីម មិនទាន់ស្ងប់នៅឡើយទេ ខណៈនាងមិនទទួលយក ការសុំទោ-សរបស់ មាស នីតា ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះតារាសម្តែង សាច់សខ្ចី សេង សុខឃីម បានទ-ម្លាយថាតារាចម្រៀងពន្លកថ្មី មាស នីតា មានកូនពីរនាក់ទៅហើយ។
ជឿជាក់ថាមហាជនពិតជាបានដឹងហើយក្រោយពីទទួលរងការជេ-រប្រ-មា-ថដោយពាក្យអសុរោះមិនសមរម្យពីសំណាក់ មាស នីតា ពេលនេះតារាសម្តែង សេង សុខឃីម មិនទទួលយកការសុំទោ-សពីតារាចម្រៀងពន្លកថ្មីរូបនេះទេដោយទុកឱ្យផ្លូវច្បា-ប់ជាអ្នកដោះស្រាយ ។
ហាក់មិនអស់ចិត្តចំពោះការជេ-ររបស់ មាស នីតា ពេលនេះអតីតគូស្នេហ៍ នាយចឺម បានបង្ហាញរូបភាពមួយសន្លឹកភ្ជាប់ដោយសារដែលមានអត្ថន័យថា«ដៀ-លគេមេម៉ាយកប់ៗមាត់ច្បាស់នៅថាខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរអ្នកនិងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែលខ្ញុំឃើញទង្វើអ្នកហើយមិនយាយថាម៉េច តែអ្នកជេ-រម្តាយខ្ញុំនិងខ្ញុំកប់ៗមាត់»។
ការទ-ម្លាយរឿងរ៉ាវឯ-កជ-នរបស់ មាស នីតា បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនលើកឡើងថា«ឱ្យរាង ថាគេមេម៉ាយខ្លួនវិញក្រមុំកូនពីរទៅហើយម៉េចដែរចែ»។
គួរបញ្ជាក់ថា មាស នីតា បានសម្តែងការជេ-រក-ប់ៗមាត់ដល់ សេង សុខឃីម ខណៈនាងថា អតីតគូស្នេហ៍នាយចឺម រូបនេះជាអ្នកនៅពីក្រោយរូបភាពកាត់តរបស់នាងនិង នាយចឺម ។ អ្វីដែលហួសចិត្តនោះពាក្យសម្តីជេ-ររបស់ម្ចាស់ Cover បទ«ផ្លូវណាទៅផ្ទះម៉ែក្មេក»រូបនេះពិតមានភាពអសុ-រោះជាខ្លាំងរហូតធ្វើឱ្យ សេង សុខឃីម ខឹ-ងខ្លាំងនឹងមិនទទួលយកពាក្យសុំទោ-សពី មាស នីតា ដោយទុកឱ្យផ្លូវច្បា-ប់ជាអ្នកដោះស្រាយទៅវិញ ៕












