
សង្គម
ក្រោយពី សឿ សុធារ៉ា ជាម្តាយធ្លាក់ខ្លួនឈឺត្រូវស-ង្រ្គោះប-ន្ទាន់នៅមន្ទីរពេ-ទ្យកាល់ម៉ែត្ររួមផ្សំ ជាមួយនឹងជីវភាពធ្លាក់ដល់ចំណុចសូន្យផងនោះពេលនេះកូនស្រីច្បងរបស់ សឿ សុធារ៉ា ដែលមានឈ្មោះថា សាពូន ដារ៉ាពិមាន បានចេញរកប្រាក់ដើម្បីជួយព្យាបាលម្តាយ ដែលឃើញហើយពិតជាគួរឱ្យសរសើរ និងអាណិតក្មេងស្រីនេះជាខ្លាំង ។
វ័យទើបតែ ១១ឆ្នាំជាវ័យដែលកំពុងសប្បាយនឹងទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីក្រុមគ្រួ សារក៏ដូចជាកំពុងសិក្សា តែសម្រាប់ សាពូន ដារ៉ាពិមាន បែរជាមកទទួលខុសត្រូវមើលថែទាំម្តាយដែលកំពុងមានជំ-ងឺធ្លាក់ទឹកចិត្ត និងជំ-ងឺក្រ-ពេ-ញទីរ៉ូអ៊ីតមួយបន្ថែមទៀត ដែលឃើញហើយពិតជារំ-ជួ-លចិត្តជាខ្លាំង ។
ដោយសារមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យសិល្បៈបន្តពីឪពុកម្តាយនោះពេលនេះ សាពូន ដារ៉ាពិមាន ក៏ត្រូវហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះមួយបានឱ្យ សាពូន ដារ៉ាពិមាន ជួយឡាយលក់សម្លៀកបំពាក់ និងថតម៉ូដសម្លៀក បំពាក់ដើម្បីទទួលបានកម្រៃខ្លះជួយដល់ សឿ សុធារ៉ា ជាម្តាយដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ។
អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់រូបនេះថែមទាំងសរសើរកូនស្រី សឿ សុធារ៉ា ថាជាក្មេងស្រីដែលមានចរិតទន់ភ្លន់ និងរឹងមាំគួរឱ្យស្រឡាញ់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ការចាប់ផ្តើមអាជីពសិល្បៈរបស់ សាពូន ដារ៉ាពិមាន តាមរយៈការ ថតម៉ូដសម្លៀកបំពាក់ និងការសម្តែងភាពយន្តនោះបានធ្វើឱ្យមហាជនជាច្រើនពេញចិត្តនិង គាំទ្រចំពោះទេពកោសល្យក្មេងស្រីរូបនេះដោយម្នាក់ៗបានជូនពរឱ្យ សាពូន ដារ៉ាពិមាន ជោគ ជ័យនៅក្នុងអាជីពនេះទៅថ្ងៃអនាគត ។ ខណៈលោក សាពូន មីដាដា ជាឪពុកបាន បង្ហាញអារម្មណ៍មិនចង់ឱ្យកូនស្រីដើរតាមគន្លងលោក៕








