
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីតារាសម្តែង សេង សុខឃីម ប្រកាន់ជំហរមិនទទួល ពាក្យសុំទោសរបស់តារាចម្រៀង មាស នីតា ដោយទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយនោះ។ ស្រាប់តែថ្មីៗនេះ សេង សុឃីម ក៏បានបង្ហើបថា មាស នីតា ក៏មានបំណងប្តឹងតបតនាងវិញដែរ ។
រឿងរ៉ាវជេរប្រមាថរបស់តារាចម្រៀង មាស នីតា មកលើអតីតគូស្នេហ៍ នាយចឺម សេង សុខឃីម កាន់តែក្តៅគគុកដោយនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ម្សិលមិញនេះ សេង សុខឃីម បានបង្ហាញវីដេអូដែលនាងបានផ្ដិតមេដៃលើក្រដាសមួយដែលមានការសន្និដ្ឋានថាទំនងជាពាក្យបណ្ដឹងចំពោះ មាស នីតា ។ សេង សុខឃីម បានបង្ហោះសារភ្ជាប់ជាមួយថា «ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត យាយជាមួយខ្ញុំផ្សេងយាយជាមួយគេផ្សេងតាមអត់ទាន់»។
បន្ថែមពីនេះ សេង សុខឃីម បាននិយាយថា ពេលនេះ មាស នីតា ក៏មានបំណងប្តឹងតបមកនាងរឿងទម្លាយអតីតរបស់ខ្លួន ប៉ុន្តែយ៉ាងណា សេង សុឃីម មិនបានខ្វល់ខ្វាយចំពោះការប្តឹងរបស់ មាស នីតា ឡើយ។ក្នុងនោះ សេង សុខឃីម បានលើកឡើងថា «ពេលឆាតមកខ្ញុំផ្សេងឆាតជាមួយគេផ្សេងអត់ភ្ញាក់ខ្លួនសោះពេលណាឈប់សម្តែងដើរតួល្អទៀត (ខ្ញុំអត់ទោសឲ្យតែអ្នកភ្ញាក់ខ្លួនពិតប្រាកដ)។
ចឹងមានតែចឹងទៅចឹងជេរយើងហើយថាចង់ប្តឹងយើងទម្លាយរឿងអតីតទៀតអត់ដែលទម្លាយផងខ្លួនឯងមានខ្លួនទម្លាយខ្លួនឯងសោះមកចោទគេទៀតហើយជេរម៉ែខ្ញុំផងហើយចង់ប្តឹងខ្ញុំទៀត ។បើសិនអ្នកឈ្នះខ្ញុំនិយាយបើសិនទេណា ទោះស្លាប់ក៏ខ្ញុំនិងទៅសុំសួរសម្តេចពុកឲ្យបាន គេជេរដៀលយើងនិងម៉ែយើងយ៉ាងនិង យើងមានភស្តុតាង និង សាក្សីទូទាំងប្រទេសទៀត?ខ្ញុំអ្វីក៏អត់ទ្រាំបានព្រោះខ្ញុំជាមនុស្សរបស់មហាជន តែរឿងព្រះរស់មួយអត់ទ្រាំទេចាស»។
រង់ចាំមើលទាំងអស់គ្នាថាតើរវាងបណ្តឹងរបស់ សេង សុខឃីម និង មាស នីតា ថាតើនរណាជា ឈ្នះក្តី?