
សង្គម
ថ្មីៗនេះអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសង្គមសិល្បៈបានសម្តែងការរីករាយនឹងសង្ស័យថាតារាចម្រៀង សុគន្ធ និសា កំពុងមានដំណឹងល្អក្រោយអ្នកនាងបានទៅមន្ទីរពេទ្យសម្ភពល្បីមួយ កន្លែង។ ស្របជាមួយគ្នានោះតារាចម្រៀងដែលមានប្រភពមកពីទឹកដីខេត្តក្រចេះរូបនេះក៏បាន ព្រលយថាបានត្រៀមខ្លួនរួចរាល់ចំពោះការស្វាគមន៍សមាជិកដំបូងរបស់អ្នកនាង ។
បើគិតមកដល់ពេលនេះតារាចម្រៀង សុគន្ធ និសា បានរៀបការប្រមាណជា៥ឆ្នាំហើយ តែអ្នកនាងមិនបានខ្វល់ខ្វាយយកកូនប្រឡែងលេងដូចមិត្តរួមទ្រនំ ឱក សុគន្ធកញ្ញា ឡើយ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេបានឃើញម្ចាស់បទ«មាតាដៃ១០០» រូបនេះបានទៅមន្ទីរពេទ្យសម្ភព ល្បីឈ្មោះមួយ កន្លែងហើយក៏ជាមន្ទីរពេទ្យដែលអ្នកនាង កែវ ចាន់និមល ត្រៀមសម្រាលកូន ទីពីរនៅក្នុងខែធ្នូនេះ ។
ការបង្ហាញវត្តមានរបស់ សុគន្ធ និសា នៅទីនោះក៏មានការសង្ស័យថាអ្នកនាងកំពុងមានដំណឹងល្អស្របចុងក្រោយនេះគេសង្កេតឃើញ សុគន្ធ និសា និយមលេងស្ទីលម៉ូដសម្លៀកបំពាក់បែបរលុងៗ ។ ក្នុងនោះក៏មានហ្វេន ហ្វេនក៏ដូចជាមិត្តភក្តិ ក្នុងសិល្បៈបានជូនពរឱ្យ សុគន្ធ និសា គ្រប់ៗគ្នា ខណៈពិធីការិនី កែវ ចាន់និមល ចំអន់បែប លេងសើចថាជូនពរឱ្យ សុគន្ធ និសា ឆាប់ប៉ោងដូចគ្នា។
ហាក់រីករាយជាមួយការជូនពរទាំងនេះតារាចម្រៀង សុគន្ធ និសា បានតបយ៉ាងខ្លីថា «បាន ត្រៀមខ្លួនរួចរាល់ហើយ »។សម្រាប់ឆ្នាំនេះគឺជាខួបអាពាហ៍ពិពាហ៍ ៥ឆ្នាំរវាងនាង និងស្វាមី លោក ចៅ សម្បត្តិ ដែលជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរពោរពេញទៅដោយសុភមង្គលបើទោះ សុគន្ធ និសា កម្របង្ហាញរូបភាពផ្អែមល្ហែមតាមបណ្តាញសង្គមក្តី ។ ហ្វេន ហ្វេន សុគន្ធ និសា រំពឹងថាអ្នកនាងនឹងមានដំណឹងល្អនៅក្នុងពេលឆាប់ៗនេះខណៈបច្ចុប្បន្ននាងមានអាយុ ៣៨ឆ្នាំ ទៅហើយ ៕