header ads

Sponsor

សិល្បៈ

តាគល់

កាលពីពេលថ្មីនេះ ប្រធានមណ្ឌលសុខភាពជំរះពេន ល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ោក ឆែ ស៊ូខេង បានធ្វើលិខិតសុំអភ័យទោស ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលខ្លួនបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ លើពលរដ្ឋមកទទួលសេវាសុខាភិបាល យកមកបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នោះ។

រឿងនេះក៏ត្រូវបានមន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី កាលពីព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ចុះធ្វើការអប់រំ និងណែនាំផងដែរ។

ជុំវិញទៅនឹងរឿងនេះ គណនីឈ្មោះ «ភ្នៅ សារឿន សាបត្យករ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលត្រូវបានប្រធានមណ្ឌលសុខភាពជំរះពេន បង្ហោះសារប្រ-មាថនោះបានចេញសារមួយលើកឡើងថា៖ នេះគាត់សុំទោសថ្នាក់ដឹកនាំទេ តែគាត់នៅមិនដឹងកំហុសគាត់ទេ ខ្ញុំទទួលមិនបានដាច់ខាត (បា-តសង្គម បំ-ពុ-លស-ង្គម បើលោកឯងជាមនុស្សដូចគេ) លោកឆែ ស៊ូខេងលោកត្រូវតែ live video ជាសារធារណៈ និង ទទួលខុសត្រូវមុខច្បា-ប់។

តាមរយៈសារទាំងស្រុងបានរៀបរាប់ថា៖ «តើខ្ញុំជាពួ-កបា-តសង្គមមែនទេ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបងប្អូនជួយពិចារណាផង! កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ខ្ញុំបាទបានយកកូនខ្ញុំ ទៅមណ្ឌលសុខភាព ជំរះពេន។ ខ្ញុំ និងប្រពន្ធ បានយកកូនទៅដល់មណ្ឌលម៉ោងប្រហែល ៨ កន្លះ ព្រឹក មិនទាន់ឃើញមានពេទ្យ ក៏បានចេញមកខាងមុខដើម្បីហូបអាហារពេលព្រឹកសិន។

ពេលហូបរួចក៏ទៅមណ្ឌលវិញ អត់បានចូលទេ ព្រោះមើលពីផ្លូវទៅមិនឃើញមានពេទ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ត្រលប់មកផ្ទះវិញ។ ពេលរសៀលខ្ញុំបានទៅម្តងទៀត ម៉ោងជិតពីរ បានជួបលោកគ្រូពេទ្យម្នាក់ ជាប្រធានមណ្ឌលសុខភាព គាត់ឈ្មោះ ឆែ ស៊ូខេង។ បានប្រាប់គាត់ថាខ្ញុំមកពីព្រឹកម្តងហើយ ប្រហែលម៉ោង៨ កន្លះ ហើយលោកគ្រូពេទ្យនិយាយថា គាត់ និងបុគ្គលិកពេទ្យមកដល់តាំងម៉ោង៨។ គាត់ថាមានកា-មេ-រ៉ាឆែ-ក គាត់បានខលហៅបុគ្គលិក ដោយចាំជិតកន្លះម៉ោងមិនទាន់ឃើញអ្នកប្រចាំការមក កូ-នក្តៅខ្លួនខ្លាំង ក៏យកមកពេទ្យផ្សេង ដោយមិនបាន ត មាត់ ជាមួយពេទ្យទេ។

គាត់មិនគួរណាផុសដៀលខ្ញុំបែបនេះ។ ខ្ញុំចង់អោយបងប្អូនពិចារណាថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនាមគាត់ជាប្រធានមណ្ឌលសុខភាពគួរនិយាយបែបនេះទេ? តើគាត់គួរធ្វើប្រធានមណ្ឌលទៀតទេ បើការគ្រប់គ្រងគាត់បែបនេះ?

តើថ្នាក់ដឹកនាំ ត្រូវមានសំដីបែបនឹងមែន? សូមលោកប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយចុះស្រាវជ្រាវ ឆែកមើលកាំម៉ារា តាមសំដីលោកប្រធានមណ្ឌលនេះ ដើម្បីបញ្ជាក់នូវភាពត្រឹមត្រូវ ផង។សំរាប់អ្វីដែលលោកប្រធានមណ្ឌលផុសក្នុង ហ្វេសបុក ថាខ្ញុំពួកបាតសង្គម ដោយមានភ្ជាប់រូបភាព ខ្ញុំ ប្រពន្ធ និងកូន នោះ ខ្ញុំចង់អោយគាត់បកស្រាយបំភ្លឺ និងទទួលខុសត្រូវចំពោះមុខច្បា-ប់។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post