
សិល្បៈ
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ដែលជាថ្ងៃទី០១នេះ បានធ្វើឡើងនៅទូទាំងប្រទេស និងប្រកបដោយភាពជោគជ័យ។
ទន្ទឹមនឹងនេះក៏មានបេក្ខជន បេក្ខនារីមានបញ្ហាសុខភាព ផងដែរ តែដោយមានការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ អាការៈរបស់ពួកគាត់ក៏បានធូរស្រាលផងដែរ។
អ្វីដែលមហាជនមកការអាណិតអាសូរនោះ បើតាមការបង្ហោះឱ្យដឹងពីអង្គភាពប្រ-ឆាំ-ងអំ-ពើពុ-ករ-លួយ បានបញ្ហានូវរូបភាពបេក្ខជនស្រីម្នាក់ មានអាការខ្យល់ចាប់ ពេលប្រឡងបាក់ឌុប មុខវិជ្ជាភូមិវិទ្យា។
បេក្ខជនខាងលើ បានប្រឡងនៅមណ្ឌលអនុវិទ្យាល័យឆ្លកអណ្ដូង ខេត្តសៀមរាប នៅវេលាម៉ោង 2:05 នាទីរសៀល ពេលប្រឡងមុខវិជ្ជាភូមិវិទ្យា បេក្ខនារីបន្ទប់លេខ ៣ មានអាការខ្យល់ចាប់ ព្រោះទើបតែសម្រាលកូនបាន ៥ ខែ និងមិនបានគេងគ្រប់គ្រាន់ដោយសារកូនរករឿងយប់មិញ។


ជាមួយគ្នានោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕
















