
សិល្បៈ
ក្នុងនាមជាអ្នកម្តាយតារាសម្តែង សឿន ផាភួង មិនភ្លេចនឹងជូនពរកូនស្រីរបស់ខ្លួនគឺកញ្ញា អាង សុជាតា ឱ្យ ទទួលបានជោគជ័យនឹង និទ្ទេសល្អនៅក្នុងការប្រឡងសញ្ញាប័ត្រទុតិយភូមិនៅក្នុងឆ្នាំ២០២២នេះ ។
ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយថាតារាសម្តែងរូបស្រស់ អាង សុជាតា ហៅ ឈូឈូ ជាកូនស្រីពៅរបស់តារាសម្តែង សឿន ផាភួង ហើយក្រៅពីអាជីពសិល្បៈ អាង សុជាតា ក៏ជាតារាសម្តែងវ័យក្មេងដែលកំពុងមានទីផ្សារការងារខ្ពស់ទាំងការសម្តែងនិងថតស្ប៉តពាណិជ្ជកម្ម ។
បើទោះជាមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ តែ អាង សុជាតា មិនបោះបង់ចោលការសិក្សានោះទេ ជាក់ស្តែងរាល់ថ្ងៃកញ្ញាជាសិស្សថ្នាក់ទី ១២ ដែលត្រូវប្រឡងសញ្ញាប័ត្រទុតិ យភូមិដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ០៥ និងទី ០៦ នេះ ។
ខណៈកូនស្រីកំពុងប្រឡងដើម្បីបញ្ចប់ថ្នាក់ទី ១២ នោះ សឿន ផាភួង ក៏មិនភ្លេចលើកទឹកចិត្ត និងជូនពរកូនដែលស្តាប់ហើយពិតជារំភើបជាខ្លាំង ។ សឿន ផាភួង បានជូនពរកូនស្រី ថា«ថ្ងៃទី៥.៦.ខែ១២.២០២២ ត្រូវនឹងថ្ងៃកូនប្រឡងម៉ាក់សូមបួងសួងឱ្យ កូនស្រីម៉ាក់ ប្រឡងជាប់ទទួលបានលទ្ធផលល្អ ទោះដឹងថាកូនរវល់ច្រើនមិនសូវបានរៀន តែម៉ាក់ជឿជាក់លើកូនម៉ាក់នឹងជាកម្លាំង ចិត្តដល់កូនណា៎ ស៊ូស៊ូ»។ ក្រៅពី សឿន ផាភួង ក៏មានការជូនពរពីសំណាក់ ហ្វេន ហ្វេនជាអ្នកគាំទ្រឱ្យ អាង សុជាតា បានទទួលជោគជ័យនៅក្នុងការប្រលងនេះ ។
គួរបញ្ជាក់ថា សឿន ផាភួង និងកូនស្រីក៏ជាអ្នកសិល្បៈដែលកំពុងមានហាងឆេងខ្ពស់មិនចាញ់ តារាផ្សេងៗប៉ុន្មានឡើយ ។ យ៉ាងណាមិញចុងក្រោយនេះ សឿន ផាភួង បានបង្ហាញសមិទ្ធិផលជាបន្តបន្ទាប់ដែលមានដូចជាផ្ទះវីឡា រថយន្តរួមនឹងការចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីធ្វើ ខួបកំណើតគម្រប់អាយុ ១៨ឆ្នាំឱ្យ អាង សុជាតា កាលពីពេលថ្មីៗនេះ ។ ក្នុងនោះ សឿន ផាភួង បានអះអាងថាជាញើសឈាមដែលនាង និងកូនស្រីបានប្រឹងប្រែងរករួមគ្នានាពេលកន្លងមក ៕





