header ads

Sponsor

សិល្បៈ

តាគល់

អ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងខណៈឃើញតារាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រៀងរូបស្រស់ ទេព បូព្រឹក្ស ចេះជំនាញចាក់អាវយ៉ាងប៉ិនប្រសព្វ ដោយនាងអះអាងថា ក្រៅពីធ្វើម្ហូបគឺយកពេលចាក់អាវដើម្បីកំដរការអផ្សុកក៏ដូចជាកាត់ស្រ្តេសក្នុងពេលកំពុងពពោះ ។  

បើគិតមកដល់ពេលនេះតារាចម្រៀងពូកែគ្រវីចង្កេះ ទេព បូព្រឹក្ស ពពោះកូនដំ បូងប្រមាណជាង៦ខែហើយដើម្បីថែរក្សាសុខភាពគភ៌ជាកូនដំបូងតារាចម្រៀង រូបនេះបានផ្អាកពីការងារសិល្បៈ។ បើទោះខកខានក្នុងការ ច្រៀងក៏ពិតមែន តែ ទេព បូព្រឹក្ស តែងទៅចូលរួមនៅក្នុងកម្មវិធីប្រគុំតន្ត្រីនៅតាមកម្មវិធីមួយចំនួនដែលមានវត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានលោក ជី ដេវីត ជាគូស្នេហ៍ដើម្បីផ្តល់ជាកម្លាំងចិត្ត។

អ្វីដែលធ្វើ ឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនត្រឹមជាតារាចម្រៀង ដែលមានប្រជាប្រិយភាពប៉ុណ្ណាះទេ ទេព បូព្រឹក្ស ក៏ចេះជំនាញមេផ្ទះយ៉ាងប៉ិន ប្រសព្វពោលនាងចេះចាក់អាវយ៉ាងស្រស់ស្អាត ។

ទេព បូព្រឹក្ស បានអះអាងថា មួយរយៈនេះនាងបានចំណាយពេលចាក់អាវជាច្រើនដើម្បីកាត់ស្រ្តេសនិងជាការកម្សាន្ត។មិនមែនលំៗទេ ទេព បូព្រឹក្ស បានចាក់អាវយ៉ាងស្រស់ស្អាតសម្រាប់លោក ជី ដេវីត ពាក់ទៀតផងជាក់ស្តែងគេបានឃើញលោកពាក់កាលពីចូលរួមច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីជាមួយតារាK ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​POP  CL នាពេលកន្លង មកផងដែរ ។ 

ការលើកឡើងរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ព្រោះមិននឹកស្មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នថាស្រីស្អាតដូចជា ទេព បូព្រឹក្ស ចេះជំនាញមួយនេះទេ ។ ខ្លះថាបែបនេះហើយទើបលោក ជី ដេវីត ស្រឡាញ់ ទេព បូព្រឹក្ស ខ្លាំងម៉្លេះ។

នៅប្រមាណជាបីខែទៀតប៉ុណ្ណាះ ទេព បូព្រឹក្ស នឹងបានឃើញមុខសមាជិក ដំបូងដែលជាដំណក់ឈាមជាមួយគូស្នេហ៍ដោយក្នុងនោះនាងមិនទាន់បញ្ជាក់ ភេទកូនក្នុងផ្ទៃជាសាធារណៈឡើយ ។ ដ្បិតពោះខ្ទាតធំ តែសម្រស់របស់ ទេព បូព្រឹក្ស នៅតែស្រស់ស្អាត យ៉ាងណាមិញថ្មីៗនេះនាងបានបង្ហាញរូបភាពសម្ញែ ងក្បាលពោះឃើញហើយពិតជាទាក់ទាញជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕    

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post