សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចូលរួមរំលែកទុក្ខគ្រប់គ្នាដោយនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២មុននេះ បន្តិចនេះ មហាជនក៏ដូចជាមិត្តរួមអាជីពបានបង្ហាញអារម្មណ៍រ-ន្ធត់ចិត្ត និងសោកស្ដាយជាមួយតារាចម្រៀង ឈិន ម៉ានិច្ច ដែលកំពុងជួបទុក្ខធំបាត់បង់ ឪពុកជាទីគោរពស្រឡាញ់ក្នុងជីវិតដោយគ្មានថ្ងៃវិលវិញ។
បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្ម ឈិន ម៉ា និច្ច ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខភ្ជាប់ជាមួយសារខ្លី យ៉ាងសោកសៅចិត្តថា «ប៉ាកូនទៅផ្ទះយើងវិញហើយ»។ក្រោយទទួលដំណឹងមរ-ណភាពដ៏ក្រៀមក្រំ នេះ មហាជនក៏ដូចជាមិត្តភក្តិក្នុ្ងងសិល្បៈបានបង្ហាញក្តីសោកស្តាយនឹងចូលរួមរំលែកទុក្ខដល់រូបនាង និងក្រុមគ្រួសារជាហូរហែរ។
គេចាំបានថាមួយរយៈមុន ឈិន ម៉ានិច្ច បានបញ្ជាក់ថាលោកឪពុកនាងកំពុង ឈឺ តែកាលណោះ តារាចម្រៀងរូបនេះមិនបានប្រាប់ថាលោកឪពុកមានជំងឺអ្វី ឡើយ ។ ស្ទើរមិនជឿថារំលងមិនប៉ុន្មានខែឪពុករបស់នាងបែរជាត្រូវចាកចេញ ទៅបែបនេះសោះ ៕