សិល្បៈ
តាគល់នរណាក៏ដឹងដែរ លោក ជី ដេវីត គឺជាតារាចម្រៀងរ៉េបដែលដែលនិយមចូលចិត្តការលេងម៉ូដ សម្លៀកបំពាក់ម៉ាកប្រេនៗដែលមានតម្លៃខ្ពស់ ប៉ុន្តែថ្មីៗនេះលោកបែរជាពេញចិត្តពេញថ្លើម នឹងអាវចាក់ដែលជាស្នាដៃរបស់គូស្នេហ៍ ទេព បូព្រឹក្ស រហូតលាន់មាត់ថា ទេព បូព្រឹក្ស គឺជាម៉ាក់ៗដ៏ពូកែ ។ស្តាប់ហើយពិតជាផ្អែមល្ហែមជាខ្លាំង ។
ថ្មីៗនេះលោក ជី ដេវីត បានពាក់អាវចាក់ពណ៌ទឹកប៊ិចយ៉ាងស្រស់សង្ហាដែលជាស្នាដៃចាក់ របស់ ទេព បូព្រឹក្ស ជាមួយនឹងការលើកឡើងថា«អាវ Brand ឥលូវប៉ាៗឱ្យសូន្យអាវម៉ាក់ៗ ចាក់ ឱ្យនេះណាបានពេញបេះដូងអរគុណ ស៊ូតដែលឱ្យម៉ាក់ៗដ៏ពូកែដល់ប៉ាៗ»។
ជា មួយនឹងពាក្យពេចន៍របស់ ជី ដេវីត បានធ្វើឱ្យហ្វេនហ្វេនជាច្រើនមានការរំភើបចិត្តដោយបានឃើញ ភាពផ្អែមល្ហែមរបស់គូស្នេហ៍អ្នកសិល្បៈមួយគូនេះបើទោះពួកគេពុំទាន់រៀបការតាមប្រពៃណីខ្មែរក្តី ។ ខ្លះទៀតបានសរសើរដល់ ទេព បូព្រឹក្ស ដែលមានភាពប៉ិនប្រសព្វក្នុងការចាក់អាវ បានយ៉ាងស្រស់ស្អាតបែបនេះដល់លោក ជី ដេវីត ។
គេចាំបានថាក្រោយពពោះ ទេព បូព្រឹក្ស បានផ្អាកការច្រៀងដោយទុកពេលវេលាដើម្បី ថែរក្សាសុខភាពទារកក្នុងផ្ទៃដែលជាកូនដំបូង។ ឆ្លៀតពេលទំនេរ ទេព បូព្រឹក្ស បានយកពេល វេលាទៅចាក់អាវឱ្យលោក ជី ដេវីត ដោយនាងបញ្ជាក់ថាដើម្បីកុំឱ្យអផ្សុក ពេលទំនេរនៅផ្ទះ បែបនេះ។
ពិតជាមិនខុសបំណងលោក ជី ដេវីត ហាក់ពេញចិត្តជាមួយនឹងស្នាដៃរបស់ ទេព បូព្រឹក្ស ដោយលោកបានពាក់អាវចាក់នេះឡើងច្រៀងនៅតាម កម្មវិធីប្រគំតន្រ្តីធំយ៉ាងជឿ ជាក់ ដែល កាន់តែធ្វើឱ្យ ទេព បូព្រឹក្ស រីករាយជាខ្លាំង ៕