សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ អតីតតារាសម្ដែង អ្នកនាង សឿ សុធារ៉ា បន្ទាប់ពីជួបរឿងរ៉ាវ និងបញ្ហាផ្លូវចិត្តជាច្រើនកន្លងមក ពេលនេះអាចថានឹងទទួលបានជីវិតថ្មី ក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់មហាជន ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ ក្នុងការជួយជាជំរកថ្មីសម្រាប់អ្នកនាង។
តាមរយៈទំព័រហ្វេបុករបស់អ្នកនាង សឿ សុធារ៉ា សរសេរសារបង្ហោះរៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះ ដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោក ម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំ និងកូនៗអោយ បានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$,។
អ្នកនាងបានរៀបរាប់ឱ្យដឹងបន្តថា៖ «ដើម្បីជាការនឹករលឹកដឹងគុណដល់លោក ទាំងពីរ នាងខ្ញុំនិងកូនៗ និងខិតខំបំរើដល់សិល្បៈជាថ្មី ឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុង វិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោក ទាំងពីរខកបំណងឡើយ»។
ជាចុងក្រោយអ្នកនាងគ្មានអ្វីក្រៅពីការ សូមជូនពរលោកទាំងពីរអោយមាន សុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃ សិល្បៈគ្រប់វិស័យទាំងអស់. សាធុ សាធុ សាធុ។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានសម្ដែងការត្រេកអរបំផុត ជំនួសអ្នកនាង សឿ សុធារ៉ា ដែលទទួលបានផ្ទះថ្មី តម្លៃ ២ម៉ឺនដុល្លារ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កសាងជីវិតថ្មីនេះ ។