
សិល្បៈ
បើទោះមិនទាន់ទម្លាយពីពេលវេលានៅក្នុងថ្ងៃរៀបការក៏ពិតមែន តែតារាសម្តែងរូបស្រស់កំពុងមានប្រជាប្រិយភាព កែវ ឡាវិញ បានដឹកដៃអនាគតស្វាមី ទៅ ថតរូបភាព Pre Wedding រួចរាល់ហើយដែលរូបភាព Pre Wedding របស់ កូនស្រីអតីតតារាសម្តែងជើងចាស់ កែវ កល្យាណ ត្រូវបានទម្លាយ ដោយផេក មួយដែលមាន ឈ្មោះថា DaraEntertainment PhotoStudio ។
អ្នកគាំទ្រ ជាច្រើនសុទ្ធតែលាន់មាត់ថាមើលទៅអ្នកទាំងពីរពិតជាស្រស់ស្អាតណាស់និងសិក័្តសមគ្នាណាស់ ។
ដ្បិតកំពុងមានទីផ្សាររីកទូលាយនៅក្នុងអាជីពសម្តែងក៏ពិតមែន តែតារាសម្តែង កែវ ឡាវិញ បានសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ដែលបុរសម្នាក់ នោះមិនមែនជាអ្នកសិល្បៈនឹងមានគម្រោងរៀបការឆាប់ៗទៀតផង ។
កន្លង មកធ្លាប់មានការលើកឡើងថាមូលហេតុតារាសម្តែងវ័យក្មេងរូបនេះសម្រេចបញ្ចប់ភាពនៅលីវឆាប់ៗបែបនេះដើម្បីលុបបំបាត់ព័ត៌មានស្រឡាញ់ភេទដូចគ្នាក្រោយនាងសម្តែងរឿងជាមួយស្រីស្អាត យ៉ា សុផាន់ម៉ៃ ដោយសម្តែងជាតួស្រឡា ញ់ភេទដូចគ្នាបានយ៉ាងល្អនិងស័ក្តិសមជាខ្លាំង។
ថ្មីៗនេះអ្នកគាំទ្រកាន់តែរំភើបក្រោយបានឃើញរូបភាពPre Wedding ដ៏ស្រស់ ស្អាតរបស់ កែវ ឡាវិញ ជាមួយគូស្នេហ៍ឃើញហើយពិតជាមានក្តីសុខជាខ្លាំង។ ទោះបីជាយ៉ាងនេះក្តីមិនទាន់មានការបង្ហើបពីពេលវេលារៀបការពិតប្រាកដ របស់តារាវ័យក្មេងរូបនេះឡើយ។
អ្វីដែលកត់សម្គាល់ចុងក្រោយនេះគេមិនទាន់ឃើញសកម្មភាពថតរឿងថ្មីៗរបស់ កែវ ឡាវិញ នៅ ឡើយទេ ខណៈនាងហាក់ ងាកមកពង្រឹងអាជីពលក់ដូរតាមអនឡាញច្រើនជាង។គេមិនទាន់ដឹងថាក្រោ យរៀបការតារាងរូបរាងខ្ពស់ស្រឡះម្នាក់នេះនូវបន្តការសម្តែងជាប់លាប់ដូចមុនឬបែបណាឡើយ ៕






















