
សិល្បៈ
លោកស្កត់បានជួបពេលឡៃ សេង កាលនៅអាយុ១០ឆ្នាំ កន្លែងចាក់សំរាម ស្កត់ នីសុន បានបញ្ជូននាងទៅបន្តការសិក្សា រហូតបញ្ចប់មហាវិទ្យាល័យ ក្រោយមកនាងបានជួបរៀបការជាមួយបុរសដ៏ល្អ និងបង្កេីតបានកូនស្រីម្នាក់ ពេលនេះបានបង្ហើបឱ្យដឹង និងថ្លែងអំណរគុណស្ដុត។
អ្នកនាង ឡៃ សេង បានលេីកឡេីងថានេះគឺជាសំណាងសំរាប់ជីវិតរបស់នាងដែលក្នុងជាតិនេះកើតមកជាកូនអ្នកក្រ តែមានវាសនាបានជួបមនុស្សល្អជាច្រើនដែលចាំជួយ និងស្រលាញ់គ្រប់ពេលវេលា។
អតីតក្មេងស្រីរេីសសំរាម បានបន្តថា៖ «ជីវិតរបស់នាងបានដើរមកដល់ចំនុចមួយដែលល្អគួរសមបែបនេះគឺបានដោយសារការជួយឧបត្ថម្ភពីបុរសម្នាក់ដែលនាងតែងតែហៅគាត់ថាប៉ា (Daddy Scott)។ ទោះគាត់មិនមែនជាឪពុកបង្កើតរបស់នាងតែគាត់គឺជាផ្នែកមួយយ៉ាងធំក្នុងជីវិត។»
«គាត់តែងតែផ្ដល់ក្ដីស្រលាញ់ ការយកចិត្តទុកដាក់និងបារម្ភគ្រប់ពេលវេលា។ តាំងពីនាងស្គាល់គាត់ដំបូងអាយុ១០ឆ្នាំមកដល់ពេលនេះនាងអាយុ២៩ឆ្នាំ មានគ្រួសារមានកូនហើយ ក៏នៅតែខ្វល់ខ្វាយពីនាង ក្ដីស្រឡាញ់របស់ឪពុកមកលើកូនស្រីពិតជាធំធេងណាស់។» ខ្ញុំសូមអរគុណគ្រប់យ៉ាងចំពោះអ្វីៗដែលប៉ាបានផ្ដល់អោយមកកូនស្រីម្នាក់នេះ។ I love you and I miss you daddy, Scott Neeson
















