header ads

Sponsor

realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺ realme C33 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ 119 ដុល្លារ​ សម្រាប់ទំំហំផ្ទុក 3+32GB និង 139 ដុល្លារ សម្រាប់ទំំហំផ្ទុក 4+64GB ។ realme C33 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ​សម្រាប់​អ្នកប្រើប្រាស់​វ័យក្មេង ភ្ជាប់មកជាមួយ ការរចនាទាន់សម័យ កាមេរ៉ាធំ50MP  អេក្រង់ចបាស់ 6.5" HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំង Unisoc T612 និងអង្គផ្ទុកទិន្ន័យល្បឿនលឿន UFS 2.2 ។ តោះដឹងអំពីលក្ខណៈសម្បត្តិលម្អិតរបស់ REALME C33 ទាំងអស់គ្នា។

ការរចនាបែបសមុទ្រឥតព្រំដែន

realme C33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ដែលមានកម្រាស់ត្រឹមតែ 8.3mm និងទម្ងន់ 187g ដែលធ្វើឱ្យវាងាយស្រួលកាន់ក្នុងដៃ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខៀវ Aqua Blue និងខ្មៅ Night Sea។ realme C33 វាមានគែមរាបស្មើ ដូចអាយហ្វូនស៊េរីថ្មី ហើយខ្នងក្រោយធ្វើពី អាខឺលិក (មិនមែនជ័រទេ) តែវាស្រដៀងនឹងកញ្ចក់ ផ្ទៃខាងកក្រោយរាបស្មើមានកាមេរ៉ា ២ គ្រាប់ផុសឡើង មិនមានស៊ុមកាមេរ៉ានោះទេ ការរចនាខ្នងខាងក្រោយមានសភាពប្រដេញពណ៌ពីក្រោមឡើងមកលើដូចរលកទឹកអញ្ចឹង ហើយ realme ហៅការរចនានេះថាការចនាបែបសមុទ្រឥតព្រំដែន វាមើលទៅឡូយម្យ៉ាងដែរ។

កាមេរ៉ា 50MP ថតច្បាស់ក្រោមពន្លឺថ្ងៃ

realme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ នៅលើការមេរ៉ា realme C33 មានមុខងារដូចជា 50MP Mode, Beauty filter ជំនួយសម្រស់, HDR Panoramic view, Portrait Mode, Time-lapse, Expert Mode, Super Night Mode រាល់ដងយើងទទួលបានមុខងារថតពេលយប់តែលើម៉ូដែលបង្គួរតែប៉ុណ្ណោះ។ ហើយវាអាចថតវីដេអូបានក្នុងកម្រិត 1080p/30fps ។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។

កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយ Unisoc T612 និងបទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន

realme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។  អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។

បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំ និងអេក្រង់ច្បាស់

បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។  realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាពដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post