
សិល្បៈ
ដ្បិតដកឃ្លាពីអាជីពចម្រៀងជាច្រើនឆ្នាំក៏ពិតមែន តែ ឈិត សុវណ្ណបញ្ញា តែងបង្ហាញខ្លួន នៅក្នុងកម្មវិធីនានារបស់មិត្តភក្តិមិនដែលខានឡើយ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ប្រចាំផលិតកម្មថោនរូបនេះបានបង្ហាញវត្តមាននៅក្នុងកម្មវិធីមង្គលការមួយដោយមានការតុប តែងខ្លួនយ៉ាងស្រស់ស្អាតធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។
ឈិត សុវណ្ណបញ្ញ បានបង្ហាញវត្តមាននៅក្នុងពិធីរៀបមង្គលការមួយកាលពីថ្ងៃច័ន្ទ ទី ១២ ម្សិលមិញនេះដោយមានការតុបតែង ខ្លួនយ៉ាងស៊ីវិល័យហើយកាន់តែទាក់ភ្នែកជាមួយឈុត ខ្សែកពេជ្រយ៉ាងស្រស់ស្អាតដែលកាន់តែធ្វើឱ្យសម្រស់របស់នាងលេចធ្លោថែមមួយកម្រិតទៀត ។
មានការសរសើរថាមើលទៅការរៀបចំខ្លួនរបស់ ឈិត សុវណ្ណបញ្ញា សុភាពទេតែ មើលទៅថ្លៃថ្នូរស័ក្តិសមតែម្តង ។ ខ្លះទៀតថា ឈិត សុវណ្ណបញ្ញា ស្អាតហើយក្មេងប្លែកជាង មុន ។ ក្នុងនោះក៏មានចង់ដឹងពីសំណាក់អ្នកគាំទ្រថាតើ ឈិត សុវណ្ណបញ្ញា នឹងរៀបការពេល ណា ខណៈកន្លងមកនាងកម្របង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាម្នាក់ជាចំហឡើយ ។
គេចាំបានថា ឈិត សុវណ្ណបញ្ញា បានចាកចេញពីទ្រនំហង្សមាសចូលផលិតកម្មថោន តែ យ៉ាងណាប្រជាប្រិយភាពរបស់នាងហាក់មិនមានអ្វីប្រែប្រួលនោះឡើយ។ ប៉ុន្មានឆ្នាំចុងក្រោ យនាងមិនមានសកម្មភាពសិល្បៈសោះឡើយ ស្របមានការលេចឮថាតារាចម្រៀង ឈិត សុវណ្ណបញ្ញា ទំនងជាបញ្ចប់អាជីពនេះតែម្តង ។
បើទោះមិនមានសកម្មភាពសិល្បៈក្តី តែជីវ ភាពរបស់ ឈិត សុវណ្ណបញ្ញា នៅតែហាយសូរពោលនាងតែងចំណាយពេលដើរកម្សាន្ត នៅតាមបណ្តារប្រទេសនានាយ៉ាងឡូយឆាយមិនចាញ់តារានៅប្រទេសជិតខាងនោះឡើយ ៕







