
សង្គម
កាលពីពេលថ្មីកន្លងទៅនេះ ដូចដែលលោកអ្នកបានដឹងហើយ លោក ផែង វណ្ណៈ បានប្រកាសថា «លាហើយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាជារៀងរហូត» ជាក់ស្ដែងនៅថ្ងៃទី១៧ ខែធ្នូនេះ លោកត្រូវធ្វើដំណើរទៅខេត្តព្រះសីហនុ គឺលោកមិនបានធ្វើដំណើរលើផ្លូវល្បឿនលឿននោះទេ ពោលគឺលោកធ្វើដំណើរតាមផ្លូវជាតិលេខ៤វិញ។
តាមរយៈសំណេរខ្លីនៅលើទំព័រហ្វេបុករបស់លោកជាមួយរូបភាពមួយសន្លឹកដែលបង្ហាញឱ្យឃើញដីហុយផងនោះ ត្រូវបានគេដឹងថាជាផ្លូវជាតិលេខ ៤ ប្រាប់ឱ្យដឹងថា ៖ «ខេត្តព្រះសីហនុ Calling» ហើយនិងការបញ្ជាក់បន្ថែមតាមរយៈ Comment ថា «ខ្ញុំអត់ជិះផ្លូវល្បឿនលឿនទេ ខ្ញុំមានលុយបង់ថ្លៃផ្លូវ តែខ្ញុំធុញទ្រាន់ពួកចា.ប់ល្បឿ.នលេីផ្លូវល្បឿនលឿន ។ ពួកធ្វេីនំអត់ម្សៅជ្រកក្រោមលេសពង្រឹងច្បា.ប់ចរា.ចរណ៍»។
សូមជម្រាបជូនថា៖ កាលពីខែវិច្ឆិកា លោកធ្លាប់បានរៀបរាប់ឱ្យដឹងថា ៖ «លាហើយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាជារៀងរហូត ខ្ញុំសន្យាខ្លួនឯងចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២២ តទៅខ្ញុំនឹងឈប់ជិះផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ទៀតហេីយ លុយបង់ថ្លៃផ្លូវទៅមក ២៤ ដុល្លារខ្ញុំមានខ្ញុំឯកភាពបង់ តែបេីត្រូវបង់នគ.រ.បា.ល.ចរា.ចរណ៍ផា.កពិ.ន័យទៀតខ្ញុំឈប់ជិះហេីយ ។
សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២២ តទៅ នគ.របាលចរា.ចរណ៍នឹងចាប់រថយន្តបេីកលេីសល្បឿ.នលេីផ្លូវល្បឿ.នលឿន..ផា.កពិន័.យតាមច្បា.ប់ហើយ ( ល្បឿនកំណត់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និង ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ) សូមបងប្អូនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។
ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុនឹងធ្លាក់ចុះដោយសារតែធុញទ្រាន់នឹងការតាមចាប់ល្បឿនយកលុយចែកគ្នាក្រោមលេសពង្រឹងច្បាប់ចរាចរណ៍នេះ ។ ល្អដែរចិនចំណាយលុយជាង ២០០០ លានដុល្លារមកវិនិយោគ ចំណេញដល់អ្នកចាប់ល្បឿ.នផាកពិ.ន័យបានលុយចែកគ្នាដោយគ្មានចំណាយដេីមទុន ១ដុល្លារ ។ លាហើយផ្លូវល្បឿនលឿន លាជារៀងរហូត»
ជុំវិញនឹងការលើកឡើងនេះ មន្ត្រីចរាចរក៏ធ្លាប់បានឆ្លើយតបផងដែរថា ៖ «ការទិទៀន រិះគន់ជារឿងរបស់គាត់ ពួកខ្ញុំអនុវត្តន៍តួនាទីភារកិច្ចតាមបញ្ជាថ្នាក់លើជាបញ្ហារបស់ខ្ញុំ ដូចអត់មានអីទាក់ទងគ្នាទេ ។ ច្បា.ប់គឺជាច្បាប់. អ្នកចាំតែថា ពួកគេមិនដឹងពីបញ្ហាប្រឈមអីខ្លះនៅដងផ្លូវឡើយ ដោយពិនិត្យឃើញថាមានការគ្រោះថ្នា.ក់ច្រើននៅផ្លូវល្បឿនលឿន ដោយសារ
១-កត្តាល្មើសល្បឿន
២-បច្ចេកទេសយាន (ប្តូររង្វង់កង់ខុសស្តង់ដារ)
៣-កក្តាមនុស្ស ជាកត្តាសំខាន់បំផុត ។
កក្តាគ្រោះ.ថ្នា.ក់រាល់ថ្ងៃបណ្តាលអោយខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជាទ្រព្យរបស់ក្រុមហ៊ុន ទាំងអស់នេះសុទ្ធជាការខាតបង់ ។ យោងតាមការសិក្សា ពីបញ្ហាទាំងអស់នេះ ទើបក្រុមការងារ បានស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើការត្រួតពិនិត្យល្បឿន និងចាត់វិធានការណ៍ផា.កពិ.ន័.យអោយបានតឹ.ងរឹ.ងចំពោះអ្នកបើកបរ លើ.សល្បឿ.នកំណត់ ដើម្បីកាត់បន្ថយគ្រោះ.ថ្នា.ក់ ។



