header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាខណៈឃើញតារាសម្តែងសាច់ដុំធំៗលោក ជា លាងឈែ និង គូស្នេហ៍តារាសម្តែងរូបស្រស់ នួន ណត្ថិយា បានបង្ហាញឈុតសិចស៊ីរោលរាលនៅក្នុងការ ថតស្ប៉តពាណិជ្ជកម្មមួយដែលឃើញហើយធ្វើឱ្យអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នាថាអីយ៉ាស់សាហាវមិនចាញ់តារាសម្តែង ហ្វា ហ្វា ប៉ុន្មានឡើយ ។ ខ្លះថា Sky វគ្គពីរចេញ ហើយ ។​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយថាប៉ុន្មានថ្ងៃនេះឈុតឆាកសម្តែងនៅក្នុងរឿង«ស្នេហាល្ងង់+ល្ងង់»របស់ផលិតកម្មសាស្ត្រាហ្វៀមកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គមដោយមានការរិះគន់ជាខ្លាំងពីសំណាក់មហាជនដោយម្នាក់ៗលាន់មាត់និងហួសចិត្តនៅក្នុងឈុតឆាកស្នេហារោលរាលក្នុងរឿងអប់រំមួយនេះ ។ ​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនទាន់ស្ងប់រឿងនេះផងស្រាប់តែតារាសម្តែងសាច់ដុំ ធំៗលោក ជា លាងឈែ និងស្រីស្អាត នួន ណត្ថិយា បានបង្ហាញ វត្តមាននៅក្នុងការថតស្ប៉ត ពាណិជ្ជកម្មមួយដែលសកម្មភាពនៅក្នុងឈុតវីដេអូនៃការឃោសនានេះមើលទៅពិតជាមាន ឆាកស្នេហាសិចស៊ីនិងពុះកញ្រ្ជោលមិនធម្មតាដែរ ។ ប៉ុន្តែយ៉ាងណាលោក ជា លាងឈែ និងនួន ណត្ថិយា ហាក់មិនទាន់ទទួលរងការរិះគន់នៅឡើយទេ ។​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថាប្រយ័ត្នគេរិះគន់ដូច Sky ។ ឯខ្លះទៀត លើក ឡើងថា Skyវគ្គពីរ ប៉ុន្តែលោក ជា លាងឈែ បានតបបែបលេងសើចថាមិនចង់ដូច​ទេ​។​លោក ជា លាងឈែ គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពហើយកន្លងមកលោកលេច មុខនៅក្នុងការសម្តែងរឿងនិងស្ប៉តពាណិជ្ជកម្មជាច្រើន ។​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកត្រូវបានគេចាត់ទុកជាតារា ប្រុសដែលមានរូបរាងទាក់ទាញមិនធម្មតាឡើយ។ ជារឿយៗលោកតែងបង្ហាញភាពផ្អែម ល្ហែមជាមួយគូស្នេហ៍តារាសម្តែងស្រី នួន ណត្ថិយា រហូតមានការយល់ច្រឡំថាអ្នកទាំងពីរ បានភ្ជាប់ពាក្យរួចរាល់កាលពីមួយរយៈមុន តែលោក ជា លាងឈែ បានច្រានចោលដោយ ប្រាប់ថាជាការថតស្ប៉តសម្អាងការ៕​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post