
សិល្បៈ
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀង អេដា នឹងបានឃើញមុខកូនដំបូងរបស់ខ្លួនដែល កាន់តែធ្វើឱ្យអ្នកម្តាយថ្មីថ្មោងរូបនេះរំភើបចិត្តជាខ្លាំង ។អ្វីដែលកត់សម្គាល់តារាចម្រៀង អេដា សុខចិត្តចំណាយពេលចាក់ស្បែកជើងសម្រាប់កូនរបស់ខ្លួនដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ដោយសារតែតារាចម្រៀង អេដា បានជ្រើសរើសការសម្រាលកូននៅប្រទេសថៃដូច្នេះពេល នេះអ្នកនាងកំពុងស្ថិតនៅក្នុងប្រទេសមួយនេះដើម្បីតាមដានសុខភាពភគ៌។ អ្វីដែលកត់ស ម្គាល់ដោយសារចង់ទុកអនុស្សាវរីយ៍ល្អៗជាមួយកូនតារាចម្រៀង Original Song រូបនេះសុខ ចិត្តចំណាយពេលចាក់ស្បែកជើងសម្រាប់ស្វាគមន៍កូនដំបូងរបស់ខ្លួនដែលឃើញហើយពិតជា រំភើបជាខ្លាំង ។
ដ្បិតមិនទាន់បង្ហើបពីភេទរបស់កូនក្តី តែតាមរយៈពណ៌ស្បែកជើងដែល អេដា ចាក់គេសន្និដ្ឋានថាកូនរបស់ អេដា ជាកូនប្រុសដែលកន្លងមកតារាចម្រៀងរូបនេះធ្លាប់ ប្រាថ្នាចង់ឱ្យកូនមានរូបរាងស្រស់សង្ហារួមនឹងមានភាពឆ្លាតវៃកាត់ដៃគូរបស់នាង។
តាមរយៈរូបភាពទាំងនេះក៏មានការលាន់មាត់សរសើរដល់ អេដា ពីសំណាក់ ហ្វេន ហ្វេន នឹងមានការជូនពរឱ្យនាង មានសុខភាពល្អនឹងសម្រាលកូនដោយជោគជ័យនៅក្នុងពេលឆាប់ ៗនេះ ។ បើតាមគម្រោង អេដា ត្រូវរៀបចំពិធីរៀបការនៅទឹកដីអាមេរិកនៅក្នុងខែធ្នូនេះ តែ ដោយសារពោះកាន់តែខ្ទាតធំទើបអ្នកនាងខកខានក្នុងការរៀបចំពិធីមង្គលការនេះតែម្តង ៕












