
សង្គម
តារាចម្រៀងប្រចាំផលិតកម្ម ឈិន ម៉ានិច្ច បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បៈឡើងវិញ ក្រោយពិធីបុណ្យលោកឪពុកគម្រប់ ៧ថ្ងៃបានបញ្ចប់ ។ នៅតែមានការជូនពរនិងលើកទឹកចិត្ត ដល់តារាចម្រៀងរូបនេះក្រោយលោកឪពុកបានលាចាកដោយគ្មានថ្ងៃវិលត្រឡប់ ។
ខុសពីតារាដទៃក្រោយលោកឪពុកបានទទួលមរណភាព ឈិន ម៉ានិច្ច មិនបានសោកសៅ តាមរយៈការបង្ហោះសារបញ្ចេញអារម្មណ៍នៅតាមបណ្តាញសង្គមឡើយ ពោលនាងនៅតែ ស្រស់ស្រាយនឹងបង្ហាញវត្តមានជាធម្មតានៅក្នុងកម្មវិធីសិល្បៈ។ ក្នុងនោះក៏មានការ លាន់មាត់ សរសើរពីភាពរឹងមាំរបស់តារាចម្រៀងរូបនេះព្រោះនាងគឺជាបង្គោលដ៏សំខាន់នៅក្នុងគ្រួសារដែលត្រូវមើលថែម្តាយនិងប្អូនប្រុស ។
មិនមានអ្វីជាបញ្ហាឡើយព្រោះដូចដឹងស្រាប់ថាប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈអាជីពសិល្បៈ ឈិន ម៉ានិច្ច បានកែប្រែជីវភាពរស់នៅរបស់ខ្លួន បានហ៊ឺហាគួរសម ។
អ្វីដែលចាប់អារម្មណ៍កន្លងមកគេធ្លាប់តែឃើញ ឈិន ម៉ានិច្ច រៀបចំខ្លួនបែបសុភាពៗ តែ ចុងក្រោយនេះនាងបានងាកមកលេងស្ទីលរៀបចំខ្លួនបែបទាន់សម័យ ដែលធ្វើឱ្យ ហ្វេន ហ្វេន លាន់មាត់សរសើរពីសម្រស់របស់តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នេះ គ្រប់គ្នា ។ មួយវិញទៀតសូម្បីតែការប្រើប្រាស់រថយន្ត និង គ្រឿងអលង្ការឃើញថាហ៊ឺហាមិន ចាញ់តារារៀមច្បងល្បីៗនោះទេ ៕