
សិល្បៈ
ពិធីការិនីប្រចាំផលិតកម្មហង្សមាស កែវ ច័ន្ទនិមល ក្រោយពីពពោះអស់រយៈពេលជាង៩ខែមកនេះ ពេលនេះអ្នកនាង បានសម្រាលកូនដោយសុវត្ថិភាពហើយ នាល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២នេះ ។
បន្ទាប់ពីក្រុមគ្រួសារ ស្វាមី ក៏ដូចជាអ្នកនាង កែវ ច័ន្ទនិមលផ្ទាល់ ទន្ទឹងរង់ចាំអស់ពេលជាយូរមកនេះ ពេលនេះបានឃើញមុខកូនប្រុសរបស់ខ្លួនហើយ ដែលមានឈ្មោះយ៉ាងពីរោះថាអូន សីលា ចាន់ចេស្តា ។ តាមរយៈ ទំព័រហ្វេបុករបស់អ្នកនាង បានថ្លែងសារមួយថា៖
«យើងធ្វើបានហើយកូនមាសម្តាយ ជម្រាបសួរអ៊ំពូមីង អូនឈ្មោះ សីលា ចាន់ចេស្តា អរគុណលោកគ្រូអ្នកគ្រូនៅម-ន្ទីរពេ-ទ្យ អន្តរជាតិ អរៀនដា ដែលបានមើលថែអូន និងម៉ាក់រហូតមកដល់ពេលនេះ អរគុណអ៊ំពូមីងសម្រាប់ការជូនពរ»។ ក្នុងនោះមានការជូនពរពីសំណាក់មិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថានេះជាកូនទី២របស់អ្នកនាងហើយ ហើយអ្នកនាង នឹងត្រឡប់មកកាន់អាជីពជាពិធីការិនីវិញក្រោយសម្រាលកូនរឹងដៃរឹងជើង។ កែវ ចាន់និមល ជាពិធីការិនី ដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនហើយអ្នកនាងក៏ក្តោបបានតំណែងសំខាន់ៗនៅក្នុងទូរទស្សន៍ហង្សមាសផងដែរ ៕









