
សិល្បៈ
ក្រោយមេតុងទីន អឿន ម៉ូលីកា ត្រូវចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនដាក់ព-ន្ធនា-គារ បណ្តាះអាសន្នកាលពីថ្ងៃទី ១៨កន្លងទៅនេះគេសង្កេតឃើញមានអ្នកសិល្បៈពីររូបបានចេញ មុខលើកទឹកចិត្តដល់មេតុងទីនរូបនោះដែលធ្វើឱ្យមហាជនមួយខ្លះយល់ស្រប ហើយខ្លះបានរិះ-គន់តារាស្រីទាំងពីររូបចំពោះការលើកទឹកចិត្តនេះទៀតផង ។
ក្រោយពីអ្នកលក់អនឡាញនិងជាមេតុងទីនហាយសូរល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវបានតុ-លា ការសម្រេចដា-ក់ព-ន្ធ-នា-គារបណ្តោះអាសន្នដោយចោ-ទប្រ-កា-ន់ពី-ប-ទរំ-លោ-ភសេចក្តីទុកចិត្តមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានពោលគឺចេញមូលប្បទានប័តចអត់សាច់ ប្រាក់(សែកស្អុ-យ) ចំនួន៣៦៥, ០០០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះគេសង្កេតឃើញមាន តារាស្រីពីររូបបានចេញមុខបង្ហោះសារបង្ហាញពីការលើកទឹកចិត្តដល់ អឿន ម៉ូលីកា ។
គឺម លីហ្សា បានបង្ហោះរូបភាព ម៉ូលីកា និងកូនស្រីរួមទាំងសារដែលមានអត្ថន័យថា «រយលានអត្ថន័យសីលធម៌ជាមនុស្ស នឹងក្នុងនាមជាខ្មែរដូចគ្នាផងបើឃើញគ្នាមានទុក ត្រឹមពាក្យ លើកទឹកចិត្តម្នាក់បន្តិចខ្ញុំជឿថាមិនធ្ង-ន់ធ្ង-រទេកាលដែលនិយាយនេះមិនមែនគាំទ្រ ការបោ-កប្រា-ស់ និង គេ-ចវេ-សពីបំណុលដែលគាត់ធ្វើខុសនោះទេ តែអ្នកដែលធ្លាប់ដើរដល់ចំនុចសូន្យ ទើបយល់អារម្មណ៍មួយនេះ ត្រូវការបំផុតគឺពាក្យលើកទឹកចិត្តពីគ្រួសាររឬពីមនុស្សជុំវិញខ្លួន រឿងមានហេតុបំណុលមានម្ចាស់ ម្នាក់ម្នាក់មិនមែនជាទេវតា រៀនរស់ដោយក្តីសុខ ការប្រ-មា-ថ និងតិះទៀនមិនមែនជាមនុស្សថ្លៃថ្នូរធ្វើទេ»។
ងាកមកតារាសម្តែងសម្បូររឿងអា-ស្រូ-វ អាណា រ៉ូស ឯណេះវិញក៏ចេញមុខនិយាយថា«ខ្ញុំ មិន ជាប់សាច់ឈា-មអីមួយMolika ទេពេលដែលឃើញគាត់ជា-ប់គុ-កមានអារម្មណ៍ថាអាណិតគាត់ កុំសើចយំរឺពេបជ្រាយជីវិតអ្នកណាអី ប្រយ័ត្នកម្មពារវាឆ្ល-ងម្តងម្នាក់ ថ្ងៃនេះគេថ្ងៃក្រោយអាច ដល់វេនយើងក៍ថាបាន ទោះជាយ៉ាងណាពីរមុនមកក៍គាត់ធ្វើការងារសង្គមបានច្រើនដែល មនុស្សយើងកើតមកគ្មានអ្នកណាល្អគ្រប់10ទេត្រូវចាំ សំខាន់ពេលខុសហើយចេះកែ»។
ជាមួយនឹងការពាក្យទឹកចិត្តរបស់អ្នកសិល្បៈពីររូបនេះក៏មានការវែកញែកពីសំណាក់អ្នកលេង បណ្តាញសង្គមមួយចំនួនដោយខ្លះក៏យល់ស្របនិងគាំទ្រថាត្រឹមត្រូវ តែខ្លះទៀតបែរជារិះគន់ ថា «សម័យនេះបែរជានាំគ្នារិះគន់មនុស្សបោកប្រាស់ទៅវិញ»អាណិតខុសមនុស្សហើយ» «យកលុយគេមកហ៊ឺហាហើយតាំងទឹកភ្នែកមិនមែនជាលុយញើសឈា-មយើងមិនឈឺចា-ប់ទេ»៕









