
សង្គម
បេក្ខជន-បេក្ខនារី ដែលទន្ទឹងរង់ចាំលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២១-២០២២) ថ្ងៃនេះ ការប្រកាសលទ្ធផលបានចាប់ផ្តើមហើយនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលម៉ោង១៥៖០០ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
ក្នុងចំណោមនោះដែរ ក៏មានវត្តមានតារាសម្តែងវ័យក្មេង គឺកញ្ញា អាង សុជាតា ដែលជាបេក្ខជនប្រឡងម្នាក់ដែរនោះ ហើយនៅរសៀលថ្ងៃនេះ តារាស្រីរូបនេះមកទទួលលទ្ធផលប្រឡងជាមួយមិត្តរួមថ្នាក់ផងដែរ ។ បើតាមការបញ្ជាក់នៅក្នុង IG របស់នាងគឺនាងបានប្រឡងជាប់ហើយ បាននិទ្ទេស D៕








