
សិល្បៈ
មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខណៈឃើញតារាសម្តែងរូបស្រស់ ជា ម៉ារី បាន បង្ហាញវត្តមានជាថ្មីក្រោយផ្អាកពីការងារសិល្បៈប្រមណជាបួនឆ្នាំ ពោលតាំងពីនាងមានស្វាមី និងកូន។ អ្វីដែលកត់សម្គាល់បង្ហាញមុខជាថ្មី ជា ម៉ារី បានធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់ គ្រប់គ្នាខណៈតារារូបនេះនៅតែមានសម្រស់ស្អាតនិងទាក់ទាញដដែល។
ថ្មីៗនេះតារាសម្តែងនិងម៉ូដែល ជា ម៉ារី បានវិលចូលសិល្បៈវិញដោយទទួលបានការថត ស្ប៉តពាណិជ្ជកម្មសម្អាងការ ។ ក្នុងឈុតកូនក្រមុំបែបបុរាណ ជា ម៉ារី នៅតែមានសម្រស់ផូរ ផង់បើទោះនាងមានស្វាមីនិងកូនទៅហើយក្តី ។ អ្នកគាំទ្រជាច្រើនសុទ្ធតែសរសើរពីសម្រស់ របស់តារាសម្តែងរូបនេះហើយក៏ចង់ដឹងពីវិធីថែរក្សាសម្រស់របស់នាងផងដែរ ។
គេចាំបានថា ជា ម៉ារី ជាតារាសម្តែងដែលមានទាំងសម្រស់ និងសមត្ថភាពហើយអ្វីដែលជា ចំណុចលេចធ្លោនោះតារារូបនេះនិយមលេងខ្លួនសិ-ចស៊ីដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ ។ តែក្រោយពីនាងរៀបការជាមួយស្វាមីជាអ្នកជំនួញកាលពីខែសីហា ឆ្នាំ ២០១៩ មក ស្រីស្រស់ រូបនេះក៏បានបាត់មុខពីសិល្បៈដោយងាកទៅរកស៊ីវិញម្តង ។ ជា ម៉ារី ក៏ជាអតីតហ្រ្វេសស៊ី ម្នាក់ដែរ ៕












