header ads

Sponsor

កាលពីពេលថ្មីៗនេះ បុរី ប៉េង ហួត បានរៀបចំកម្មវិធីអបអរសាទរជោគជ័យនៃការលក់គម្រោងលំនៅឋានខ្នាតធំមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិមានឈ្មោះថា ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន។ គម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណជាង 150 ហិកតា ស្ថិតក្នុងតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ។

តាមរបាយការណ៍ពីក្រុមហ៊ុន គម្រោង អេកូ ខូលិកសិន មានគម្រោងសំខាន់ៗចំនួន 5 ដែលបានបើកលក់រយៈពេល3ឆ្នាំមកហើយ ហើយក៏លក់អស់ស្ទើរតែទាំងស្រុងដែរ។ គម្រោងមេដ៏មហិមារនេះ មានចំណុចសំខាន់ជាច្រើនខុសប្លែកពីគម្រោងលំនៅឋានផ្សេងៗដូចជា មានផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិបែងចែកដាច់ពីផ្លូវសម្រាប់ចរាចរណ៍ទូទៅក្នុងគម្រោង សួនច្បារសាធារណៈដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃគម្រោងទាំង5ផ្សេងៗពីគ្នា មហាវិថីអមដោយដើមក្ងោករាប់រយដើម មានប្រវែងជាង 2គ.ម មានសួនផ្កាចម្រុះពណ៌ ទីធ្លាសម្រាប់ធ្វើលំហាត់ប្រាណជាច្រើនកន្លែង ពិសេសមានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ និងមានភោជនីយដ្ឋានដែលមានម្ហូបមានរសជាតិឆ្ងាញ់ៗជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្នគ្រប់ៗគ្នាទាំងក្នុង និងក្រៅ បុរី ។ 

ក្រៅពីនេះ គម្រោង អេកូ ខូលិកសិន មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបនៅជុំវិញគម្រោងដូចជា សួនកម្សាន្តបែបអឺរ៉ុប អគារសន្និបាត និងប្រារព្ធពិធី លំដាប់ផ្កាយ5 សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលកីឡា តំបន់ពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺគ្រប់គម្រោងនៃ អេកូ ខូលិកសិន សុទ្ធតែត្រូវបានបំផុសគំនិតដ៏ល្អឥតខ្ចោះ ដោយភាពមហស្ចារ្យនៃធម្មជាតិដូចជា៖

🏞- ភាពល្វតល្វន់នៃលំហូរទឹកពីធម្មជាតិ (អេកូ ឌែលតា) 

💖- ក្ដីស្រលាញ់ដ៏ផ្អែមល្ហែមក្នុងធម្មជាតិ (អេកូ រ៉ូមែនស៍) 

🎶- សំឡេងតន្ត្រីដ៏ពិរោះរណ្ដំក្នុងធម្មជាតិ (អេកូ មេឡូឌី) 

🍃- អារម្មណ៍ស្រាកស្រាន្ត ប្រៀបបាននឹងផ្ទះលំហែក្នុងធម្មជាតិ (អេកូ វេរ៉ាន់ដា) និង

🌞- ភាពចែងចាំងនៃពន្លឺព្រះអាទិត្យក្នុងធម្មជាតិ (អេកូ សាន់រ៉ាយ) 

បច្ចុប្បន្ន គម្រោងធម្មជាតិដ៏ធំមួយនេះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងមានការចូលរស់នៅកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមនៃគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ  𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth ។  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post