សង្គម
អាម៉ាប៉ាប៉ាញ៉ូសសម្រាប់ឆ្លងឆ្នាំនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះពិធីការិនីរូបរាងស្រឡូនសាច់សខ្ចីដូចបណ្តូល ចេក ជីមមី បានបណ្តើរគូស្នេហ៍លោក ជីមមី ទៅផ្អែមស្នេហ៍នៅប្រទេសកូរ៉េឃើញហើយ ពិតជាលើសជាតិស្ករតែម្តង ។
ដ្បិតមិនទាន់រៀបការតែពិធីការិនី ជីមមី និងគូស្នេហ៍លោក ជីមមី បានរួមរស់ក្រោមដំបូលតែ មួយហើយចំណងស្នេហ៍អ្នកទាំងពីរក៏មានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាងដែរ។ កន្លងមកលោក ជីមមី ជាគូស្នេហ៍ក៏ធ្លាប់បាននាំស្រីស្អាត ជីមមី ទៅលេងក្រុមគ្រួសារលោក រស់នៅឯទឹកដីអាមេរិកទៀតផង ។
អ្វីដែលចាប់អារម្មណ៍ដើម្បីរិតបន្តឹងចំណងស្នេហ៍ឱ្យកាន់តែ ស្អិតរមួតបន្ថែមទៀតនោះនៅក្នុងឱកាសឆ្លងឆ្នាំ ២០២៣ នាពេលប៉ុន្មានថ្ងៃខាងមុខទៀតនោះ ពិធីការិនី ជីមមី និងគូស្នេហ៍បានបណ្តើរគ្នាទៅដើរកម្សាន្តនៅប្រទេសកូរ៉េដែលឃើញហើយ ពិតជាមានក្តីសុខជាខ្លាំង ជាពិសេសក្នុងអាកាសធាតុត្រជាក់នារដូវកាលបែបនេះ ។
អ្វីដែលគួរឱ្យរំភើបនោះលោក ជីមមី បានប្រាប់ថាដោយសារគូស្នេហ៍ស្រីស្អាត ជីមមី ចង់ មកលេងគ្រឹស្តម៉ាសនៅកូរ៉េដល់ថ្នាក់គេងមមើទើបលោករវល់បែបណាក៏ត្រូវជូនមកដែរ ។ ព្រោះ បីឆ្នាំមុនលោកបានសន្យានាំមកលេងប្រទេសកូរ៉េ ឥលូវបាននាំមកដូចបំណងហើយ។ គ្រាន់តែឃើញការរៀបរាប់របស់លោក ជីមមី ពិតជាធ្វើឱ្យ ហ្វេន ហ្វេន ជាច្រើនរំភើបជាខ្លាំង ហើយក៏ជូនពរឱ្យដំណើរកម្សាន្តរបស់អ្នកទាំងពីរបានសុខសប្បាយនិងសុវត្ថិភាព ហើយរំពឹង ថានឹងបានឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងជ័យទៅតាមប្រពៃណីខ្មែរនៅក្នុងពេលឆាប់ៗ ទៀតផង ៕