header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ស្របមិត្តភក្តិនៅក្នុងបណ្តាញសង្គម ជាពិសេស ហ្វេន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេន បានសម្តែងការអបអរនឹងរីករាយ ក្រោយឃើញ ទូច ស្រីលក្ខណ៍ បង្ហាញធៀបការជាច្រើនសន្លឹកដែលម្នាក់ៗសង្ស័យថាអ្នកនាង ជិតមានដំណឹងល្អ ។ កុំឱ្យសង្ស័យទៀតពេលនេះ ទូច ស្រីលក្ខណ៍ បានចេញមុខនិយាយ ថា មិនមែននាងរៀបការទេគឺប្អូនស្រី នាងសុខចិត្តអត់ប្តី តែមិនអាចអត់កូនបានទេ...។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងពូកែក្រម៉ិចក្រម៉ើម ទូច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រីលក្ខណ៍ បានបង្ហាញ ធៀបការជាច្រើនសន្លឹករួមទាំងការអរគុណដល់ភ្ញៀវដែលមានវត្តមាននៅក្នុងពិធីនា ពេលខាង មុខ ។ ការលើកឡើងបែបនេះនាំឱ្យមានការសង្ស័យថា ទូច ស្រីលក្ខណ៍ ចូលរោងការ ខណៈ អ្នកនាងក៏ស្ពាយងារជាអ្នកមេម៉ាយរាប់ឆ្នាំដែរ ។

ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាចម្រៀងសម្បុរ ស្រអែមរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចេញមុខបញ្ជាក់ថា«អរគុណសំរាប់បងប្អូនទាំងអស់គ្នាបានអញ្ជើញចូលរួមការប្អូនខ្ញុំយប់មិញនេះចង់និយាយថាខ្ញុំមិនបានចូលរោងការជាមួយបុរសណាទេម៉ែអាច អត់ ប្តីបាន តែម៉ែមិនអាចអត់កូនបានឡើយកូនកាន់តែធំម៉ែកាន់តែបារម្ភគ្រប់យ៉ាង និងគ្រប់ពេល ការរៀនសូត្រ របស់កូន ម៉ែស្រឡាញ់កូន ម្ចាស់បេះដូងម៉ែ ម្ចាស់ ជីវីត»។

 ជាចុងក្រោយ ទូច  ស្រីលក្ខណ៍ ថែមទាំងសុំឱ្យសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រព័ត៌មានជួយបកស្រាយកុំឱ្យ អ្នកគាំទ្រ ក៏ ដូចជាមហាជន មានការសង្ស័យទៀត។ ក្នុងនោះក៏មានការលើកឡើងបែបលេងសើចថាស្មាន តែការបងស្រីខំតែជួយអបអរ ។ បើទោះបញ្ជាក់បែបនេះក្តី តែមជ្ឈដ្ឋានមួយចំនួនសុទ្ធតែដឹងថា តារាចម្រៀង ទូច ស្រីលក្ខណ៍ មានមិត្តប្រុសហើយជាគ្រូហាត់ប្រាណដែលពួកគេថែមទាំង បង្កើតជំនួញរួមគ្នាទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post