
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពិធីករលោក សុខ រ៉ាស៊ី បាននិយាយជា សាធារណៈថាលោកចង់គាំ-ងបេះដូងពេលដែលបាញ់ប្រាក់ច្រឡំទៅអ្នករត់ផាសអេបរហូតដល់ទៅ11100$ ដុល្លារ ។ដើម្បីជៀសវាងការភាន់ច្រឡំដូច លោកក៏បានចែករំលែកបទពិសោធន៍នេះដល់មិត្តភក្តិក្នុងបណ្តាញសង្គមផងដែរ។
ពិធីករ សុខ រ៉ាស៊ី បានបង្ហោះសារដែលមានអត្ថន័យ នៅមុននេះបន្តិច ថា«ភ័យ ចង់គាំ-ងបេះដូងបងប្អូនច្រលំស្កេនបាញ់លុយឱ្យបងកង់បី11100$ តែប៉ះចំបង ផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ
សូមមើលឱ្យច្បាស់កុំឱ្យដូចខ្ញុំជិះPass Apps អស់11100៛ បាញ់លុយឱ្យបងផាសអេប 11100$ ព្រោះ QR CODE មានសងខាងដុល្លារនិងរៀលចេះសំណាងបងរត់កង់បីមកវិញបាញ់ត្រលប់អត់ កើតទៀតតែគាត់ខំចំណាយពេលទៅបំពេញឯកសារនៅធនាគារដកលុយឱ្យ វិញ»។
ការលើកឡើងរបស់ពិធីកររូបនេះបានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសមិត្តភក្តិនៅក្នុង បណ្តាញសង្គមបានសម្តែងការអរគុណដល់ការចែករំលែកសារដ៏សំខាន់មួយនេះជាសាធារណៈហើយក៏បានសរសើរដល់ទឹកចិត្តល្អរបស់អ្នករត់ផាសអេប ទៀតផង តែខ្លះទៀតបានសួរបែបលេងសើចថាតើអ្នករត់ផាសអេបនោះអត់ មានកាត់ប្រាក់ហុងស៊ុយពីបងទេ?








