សិល្បៈ
តាគល់កីឡាករប្រដាល់របស់ខ្មែរ ធឿន ធារ៉ា បានលើកមុខមាត់កម្ពុជាជាខ្លាំងក្រោយពីបានវា.យផ្តួលកីឡាករថៃត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃក្នុងកម្មវិធីប្រកួតមួយថៃ «THAI FIGHT 100 Years Nakhon Ban»កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។
កីឡាករ ធឿន ធារ៉ា បានវា/យបែ/កចិញ្ចើមកីឡាករ សៃយុគ ភុមផាន់មួង ធ្ង/ន់ធ្ង/រ ដែលការបែ/កនេះ ត្រូវបានគ្រូពេ.ទ្យពិនិត្យ និងមិនអនុញ្ញាតឱ្យកីឡាករថៃប្រកួតបន្ត។
ដូច្នេះកីឡាករ ធឿន ធារ៉ា របស់ខ្មែរក៏ទទួលបានជ័យជម្នះតែម្តង ដោយទទួលបានប្រាក់រង្វាន់លុយសុទ្ធប្រមាណ ១លានបាត ប្រហាក់ប្រហែលនឹង ១២០លានរៀល រួមជាមួយពានមួយ និងខ្សែក្រវាត់មួយ បូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀត ធ្វើឱ្យ ធារ៉ា សម្រក់ទឹកភ្នែកជាមួយជ័យជម្នះមួយនេះ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេលត្រឡប់មកដល់ព្រលានយន្តហោះភ្នំពេញវិញភ្លាម កីឡាករធារ៉ា កាន់តែធ្វើឱ្យមហាជនរំជួលចិត្ត ព្រមទាំងមានការស្រក់ទឹកភ្នែកតាមហើយ ដោយលោកបានលុតជង្គង់សំពះម្តាយឪពុក និងបានយកខ្សែក្រវាត់ពាក់ឱ្យលោកឪពុក អមនឹងទឹកភ្នែកនៃភាពជោគជ័យនេះថែមទៀតផង៕ សូមទស្សនាវីដេអូខាងក្រោម៖