
សង្គម
ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ក្នុងនោះយើងឃើញមានអ្នកទទួលបាននិទ្ទេស A សរុប ចំនួន ១០៤៩នាក់ សម្រាប់សម័យប្រឡង ៖ ០៥ ធ្នូ ២០២២នេះ។
ក្នុងចំណោមសិស្សនិទ្ទេស A គឺអត្រាពិន្ទុតាមនិទ្ទេសគឺចាប់ពី ៩០% ឡើង តែអ្វីដែលគួរស្ងប់ស្ងែងនោះគឺមាន ចំពោះយុវតីម្នាក់គឺ យូ សោគន្ធិកា ជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេបំផុត ក្នុងចំណោមបេក្ខជនចូលរួមប្រលងជិត ១៣ម៉ឺននាក់ សម័យប្រលង ឆ្នាំ២០២២។
យូ សោគន្ធិកា ជាសិស្សនៃសាលាវេស្ទើនអន្តរជាតិ ថ្នាក់វិទ្យាសាស្រ្តពិត ដែលទទួលបាននិទ្ទេស A គឺគ្រប់មុខវិជ្ជាដោយលំដាប់ពិន្ទុ ១០០,០០ ពេញតែម្ដង៕




