
សង្គម
ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហារបស់តារាសម្តែងរូបស្រស់សាច់សខ្ចី អៀ ម៉េងលិ និងគូស្នេហ៍កាន់តែផ្អែមល្ហែមបើទោះពួកគេទើបមានទំនាក់ទំនងជាមួយគ្នាក្តី ។ យ៉ាងណាមិញ នៅក្នុងឱកាសបុណ្យគ្រឹស្តម៉ាសកន្លងទៅថ្មីៗនេះ អៀ ម៉េងលិ និងមិត្តប្រុសបានថតរូបយ៉ាង ផ្អែមល្ហែមដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ហាក់ជឿជាក់ជាមួយចំណងស្នេហ៍មួយនេះ អៀ ម៉េងលិ បានបើកចំហទំនាក់ទំនងជាមួយគ្នា ជាសាធារណៈនឹងមានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាងផងដែរ ។ ទោះមមាញឹក នឹងការងាររៀងខ្លួន តែគូស្នេហ៍មួយគូនេះតែងចំណាយពេលជាមួយគ្នានៅក្នុងការដើរលំហែ នៅតាមតំបន់រមណីយដ្ឋាននានា ក៏ដូចជាឱកាសពិសេសៗដែលឃើញហើយពិតជារ៉ូមែនទិក ជាខ្លាំង ។
យ៉ាងណាមិញនៅក្នុងឱកាសបុណ្យគ្រឹស្តម៉ាសនេះមិត្តប្រុសរបស់ អៀ ម៉េងលិ បានចែករំលែករូបភាពដ៏ស្រស់ស្អាតនិងផ្អែមល្ហែមនៅក្នុងឈុតអបអរបុណ្យបែបបស្ចឹមប្រទេសនេះឃើញហើយពិតជាមានក្តីសុខតែម្តង ។
ដ្បិតទើបភ្ជាប់ស្នេហ៍តែមួយរយៈខ្លី តែ អៀ ម៉េងលិ បានសរសើរដៃគូថាជាបុរសល្អដែល នាងមិនដែលជួបព្រោះមិនត្រឹមតែស្រឡាញ់ថែមទាំងខ្វល់ខ្វាយពីនាងថែមទៀត ។ បើអ្វីៗមិន មានការប្រែប្រួលទេស្រីស្អាត អៀ ម៉េងលិ មានបំណងនឹងដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យ នៅក្នុង ឱកាសឆ្នាំ ២០២៣ ខាងមុខនេះហើយ៕







