
សិល្បៈ
កីឡាករប្រដាល់របស់ខ្មែរ ធឿន ធារ៉ា បានលើកមុខមាត់កម្ពុជាជាខ្លាំងក្រោយពីបានវា.យផ្តួលកីឡាករថៃត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃក្នុងកម្មវិធីប្រកួតមួយថៃ «THAI FIGHT 100 Years Nakhon Ban» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។
ក្រោយឃើញពីការលះបង់ និងសមត្ថភាពដ៏អស្ចារ្យនេះ ពេលត្រឡប់មកដល់កម្ពុជាវិញ សប្បុរសជនបានជួយលើកទឹកចិត្តជាច្រើនផងដែរ តែសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាវិញ ជាសេដ្ឋីអចលនទ្រព្យវិញ គឺខុសពីគេ គេជួយជាលុយ អ្នកឧកញ៉ា ជួយជាដី ជូនម្នាក់មួយឡូត៍ នៅល្វាឯម ដល់កីឡារ ធារ៉ា និងកីឡាករ ហ៊ុន កន បើទោះបីជាមិនទទួលបានជ័យជម្នះក្ដី។
ទំព័រហ្វេបុកផ្លូវការរបស់អ្នកឧកញ៉ា បានលើកឡើងថា៖ «ខ្ញុំមើលឃើញវីដេអូបងប្រុសជោគជ័យ គឺយំតាមបង អបអរសាទរបង ធឿន ធារ៉ា ហើយក៏សូមលើកទឹកចិត្តដល់បងប្រុស ហ៊ុន កន ដែលមិនទទួលជោគជ័យដូចគ្នា ត្រូវតស៊ូ រឹងមាំ។ ខ្ញុំសូមជូនដីម្នាក់1ឡូត៍ 5x20 នៅល្វាឯម។»
អ្នកឧកញ៉ាលើកឡើងបន្តថា៖ «មិនមែនថាជោគជ័យ និងបរាជ័យស្មើគ្នានោះទេ ក៏ប៉ុន្តែឃើញបងប្រុសបានទទួលការឧបត្ថម្ភ បានខ្លះហើយ។ ខ្ញុំមានសន្ដានចិត្តបន្តិចបន្តួចនេះ ទុកជាអនុស្សាវរីយ៍សម្រាប់បងៗ។ បងប្អូនណាស្គាល់លេខគាត់ទាំងពីរនាក់ជួយផ្ដល់ឱ្យខ្ញុំផង ដំបូងគិតថាពីរ តែចង់ចែករំលែកទៅបងប្រុស ដែលគាត់ មិនបានជោគជ័យ អោយខ្ញុំសុំទោសផង។»






