
សង្គម
សព្វថ្ងៃពិធីការិនី វីត វីត កំពុងរស់នៅយ៉ាងរីករាយនៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយមូល ហេតុដែលនាងសម្រេចចិត្តទៅទីនោះដោយសារមើលថែអ្នកម្តាយដែលកំពុងមានជំងឺ។ អ្វី ដែលធ្វើឱ្យអ្នកគាំទ្រសរសើរនោះពិធីការិនីរូបស្រស់ម្នាក់នេះសុខចិត្តធីបចោលអាជីពដែលខ្លួន ស្រឡាញ់ដើម្បីទៅមើលថែអ្នកម្តាយនៅទឹកដីអាមេរិក ។ ពេលនេះមើលទៅ វីត វីត ហាក់មាន ក្តីសុខដោយអ្នកម្តាយបានធូរស្រាលពីជំងឺច្រើន។
វីត វីត ក៏ជាពិធីការិនី និងម៉ូដែលដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងទូរទស្សន៍ស៊ីធីអិន តែក្រោយមកនាងក៏ចាកចេញពីការងារនេះទាំងអាល័យដើម្បីទៅមើលថែអ្នកម្តាយដែលមាន ជំងឺនៅសហរដ្ឋអាមេរិក ។
ជារឿយៗ វីត វីត តែងចែករំលែករូបភាពដ៏ស្រស់ស្អាតតាម គណនីយហ្វេសប៊ុកដល់អ្នកគាំទ្រដោយបានបង្ហាញពីក្តីសុខរបស់នាងដែលបានរស់នៅជាមួយ ម្តាយហើយពេលនេះសភាពជំងឺរបស់អ្នកម្តាយ វីត វីត ក៏មើលទៅធូរស្រាលហើយដែរ ។ បើតាមការឆ្លើយឆ្លងជាមួយអ្នកខមិន វីត វីត បានប្រាប់ថាជិតបានត្រឡប់មកប្រទេសកំណើត វិញហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍រហូតមកដល់ពេលនេះ វីត វីត នៅតែបន្តជីវិតនៅលីវយ៉ាងរីករាយ ដោយខ្វល់ពីការរៀបការអ្វីឡើយ ខណៈមិត្តភក្តិដែលចូលប្រឡូកដំណាលរូបនាងក៏មាន ស្វាមី និងកូនស្ទើរគ្រប់គ្នាទៅហើយ ។ ប៉ុន្តែបើក្រឡេកមើលសម្រស់របស់អតីតពិធីការិនីរូបនេះ វិញ នៅតែស្រស់ស្អាតមិនប្រែប្រួលឡើយ៕














