
សិល្បៈ
មានការភ្ញាក់ផ្អើលជាខ្លាំងខណៈស្ងាត់ៗ កក្កដា សុភ័ណ្ឌ ដែលមានរហស្សនាមថា កូនកណ្តុរ តូច នោះបានដាក់ពាក្យចូលរួមនៅក្នុងកម្មវិធី Miss Queen Cambodia 2023 ។ ការបង្ហាញវត្ត មានរបស់ កក្កដា សុភ័ណ្ឌ បានធ្វើឱ្យមានការបញ្ចេញមតិពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយមានទាំងការគាំទ្រ និងការរិះគន់ជាច្រើនផងដែរ ។
មិនមែនជាការលេងសើចទេថ្មីៗនេះផេកផ្លូវការរបស់ Miss Queen Cambodia 2023 ដែលជា កម្មវិធីប្រឡងបវរកញ្ញាភេទទីបីនោះបានបង្ហាញរូបភាព កក្កដា សុភ័ណ្ឌ ដែលបញ្ជាក់ថាជា បេក្ខជនមួយរូបចូលរួមនៅក្នុងកម្មវិធីមួយនេះ។ ជាមួយគ្នានោះក៏មានការបន្ថែមថា កក្កដា សុភ័ណ្ឌ មានអាយុ ២២ឆ្នាំ និងមានកំពស់ ១ម៉ែត្រ ៧៥។
ជាមួយវត្តមានរបស់ កក្កដា សុភ័ណ្ឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចូលរួមលើកទឹកចិត្ត ហើយខ្លះទៀតក៏បាន បញ្ចេញមតិលេងសើចនិងរិះ.គន់ជាច្រើន ។
គួរបញ្ជាក់ថា កក្កដា សុភ័ណ្ឌ ធ្លាប់ជាអតីតស.ង្ឈម្នាក់ហើយក៏ជាបុគ្គលម្នាក់ដែលមានរឿងរ៉ាវ អា/ស្រូ/វមួយចំនួនផងដែរ ។ ទោះបីជាយ៉ាងនេះក្តី៏នៅតែមានការលើកឡើងថាមិនមានអ្វីទាស់ ខុសទេដែលគ្រាន់តែ កក្កដា សុភ័ណ្ឌ ចង់សម្រេចក្តីបំណងតាមការស្រមៃរបស់ខ្លួននៅក្នុង ការប្រឡងប្រជែងក្នុងកម្មវិធីមួយនេះ៕








