header ads

Sponsor

សិល្បៈ

តាគល់
ពេលនេះដែរកម្មវីធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ចប់បេសកម្មដោយជោគជ័យដោយម្ចាស់ជ័យលាភីបានទៅលើកុមារា សារុំ បញ្ញាស័ក្ត រស់នៅទីក្រុងភ្នំពេញជាកូនក្រុមរបស់តារាចម្រៀង ហ្សូណូ ។ ក្រោយកុមារា សារុំ បញ្ញា ស័ក្ត ទទួលជោគជ័យក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រថាកុមារាក្រៅពីមានសមត្ថភាព កុមារារូបនេះក៏មានពាក់ចិញ្ជៀនត្បូងខ្មៅដែលនាំសំណាងដូចម្ចាស់ពានជាសិស្សច្បងនា ពេលកន្លងមក ។ ដោយសារតែមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សំឡេងបានល្អមានទឹកដមពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រោះមិនចាញ់មនុស្សពេញវ័យទើបធ្វើឱ្យកុមារា សារុំ បញ្ញាស័ក្ត ទទួលបានការបោះឆ្នោតពីសំណាក់អ្នក គាំទ្រច្រើនយកឈ្នះកុមារាកុមារីចំនួន ៥រូបទៀត ។ ​ជាមួយនឹងការអបអរចំពោះម្ចាស់ពាន The Voice Kids Cambodia រដូវកាលទីបី នេះក៏មានការលើកឡើងថា កុមារា សារុំ បញ្ញាស័ក្ត មានចំណុចពិសេសពាក់ចិញ្ជៀនត្បូងខ្មៅដូចទៅនឹងម្ចាស់ពានជាសិស្សច្បងនាពេលកន្លងមក ដែលមានដូចជាលោក នី រតនា ដែលជាអតីតម្ចាស់ពាន Cambodian Idol រដូវកាលទី១ កញ្ញា ឈិន ម៉ានិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អតីតម្ចាស់ពាននៅក្នុងកម្មវិធី  Cambodian Idol រដូវកាលទី២ និងលោកលឹម តិចម៉េង ម្ចាស់ពាននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ដែលបានបញ្ចប់កាលពី ប៉ុន្មានខែមុននេះ។  កន្លងមកធ្លាប់មានការលើកឡើងថាពិតជាចិញ្ជៀនវេទមន្តនឹងនាំសំណាង ពិតៗព្រោះភាគ ច្រើនបេក្ខជនបេក្ខនារីដែលពាក់ចិញ្ជៀនត្បូងខ្មៅនេះតែងទទួលជោគជ័យនឹង ក្លាយជា ម្ចាស់ ពាន។ទោះបីជាយ៉ាងនេះក្តីក៏មានការលើកឡើងថាទាំងនេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះបើ គ្មានសមត្ថភាពទោះពាក់យ៉ាងណាក៏ធ្លាក់ដែរ។ គូរបញ្ជាក់ថាសម្រាប់ម្ចាស់ពាននៅក្នុងកម្មវីធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ The Voice Kids Cambodia រដូវកាលទី១បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ រដូវកាលទី២បានទៅ លើកុមារា ទេព ពិសិដ្ឋ និងម្ចាស់ពានរដូវកាលទី៣បានទៅ កុមារាសារុំ បញ្ញាស័ក្ក នេះតែ ម្តង។មហាជនកំពុង រងចាំ​តាមដានមើលថាតើ​ម្ចាស់ពានកុមារាទាំង៣រូប​នៅក្នុងកម្មវីធី ប្រឡងចម្រៀង លំដាប់ពិភពលោក នេះម្ចាស់ពានរូបណា នឹងជោគជ័យ​ជាង​គេ​នៅក្នុង ផលិតកម្មរស្មីហង្សមាស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post