
សិល្បៈ
ជឿជាក់ថាអ្នកគាំទ្រនឹងតាមដានវិស័យបវរកញ្ញានៅកម្ពុជាពិតជាបានដឹងហើយថាលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្សបានសម្រេចចិត្តលាឈប់ពីកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ តទៅ។ ក្នុងនោះក៏មានការចង់ដឹងថាតើនរណា នឹងមក ដឹកនាំកម្មវិធីនេះជាបន្តទៀត?
គួររំម្លឹកថាកម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា Miss Grand Cambodia បានបង្ហាញ វត្តមានជា ច្រើនឆ្នាំមកហើយ ក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយ លោក អ៊ិន សុភិន ដោយទទួល បានការទាំងការគាំទ្រ និងរិះគន់ពីសំណាក់មហាជន ។
ប៉ុន្តែយ៉ាងណាកាលពីប៉ុន្មានថ្ងៃមុននេះ អ៊ិន សុភិនបានប្រកាសលាឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ ដោយ បញ្ជាក់ពីមូលហេតុខ្លីថាលោកចង់សម្រាកពីការងារ មួយនេះ។ ការសម្រេចលាឈប់ របស់លោក អ៊ិន សុភិន គឺក្រោយកម្មវិធីខាងលើផ្ទុះការរិះគន់ខ្លាំងលើបណ្តា ញសង្គមនា ពេល កន្លងមក។
អ្វីដែលកត់សម្គាល់បើតាមការបញ្ជាក់របស់ផេកផ្លូវការ Miss Grand Cambodia បាន បង្ហោះ សារនូវមុននេះបន្តិចថា«អ្នកស្រី អ៊ឹម សុគន្ធា នាយកគ្រប់គ្រងថ្មីរបស់កម្មវិធីកញ្ញាឯកដ៏ អស្ចា រ្យនៃកម្ពុជា ២០២៣»។ ជាមួយនឹងការបង្ហាញវត្តមានថ្មីរបស់នាយកគ្រប់គ្រងថ្មីនៅក្នុងស្ថាប័ន បវរកញ្ញាថ្មីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការត្រេកអរហើយរំពឹងថាស្ថាប័ន បវរ កញ្ញា នឹងកាន់តែល្អប្រសើរនិងរីកចម្រើនថែមមួយកម្រិតទៀតក្រោមការដឹកនាំរបស់ស្រ្តី គឺ អ្នកស្រី អ៊ឹម សុគន្ធា។
គួរបញ្ជាក់ថាអ្នកស្រី អ៊ឹម សុគន្ធា ធ្លាប់ជាតារាសម្តែងនិងតារាបង្ហាញ ម៉ូដដ៏ល្បីម្នាក់នៅ ក្នុងពិភពសិល្បៈ ពីព្រោះអ្នកស្រី មិនត្រឹមតែមានរូបសម្រស់ស្រស់ ស្អាត ប៉ុណ្ណោះទេ ថែម ទាំងមានទេពកោសល្យសម្តែងល្អទៀតផង ប៉ុន្តែគួរឱ្យស្តាយចាប់តាំងពី រៀបការ ជាមួយ លោក គង់ រ៉ាយុទ្ធ ជាអ្នកជំនួញមក អ្នកស្រី ក៏បានបញ្ចប់ជីវិតសិល្បៈ ងាកមកចាប់ការងារ រកស៊ីវិញម្តង។ បច្ចុប្បន្នអ្នកស្រី អ៊ឹម សុគន្ធា ជាម្ចាស់ក្រុមហ៊ុន លក់ផលិតផល ថែរក្សា សម្រស់ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេស ៕











