Sponsor

សិល្បៈ

តាគល់

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយមានលេចឮព័ត៌មានថាលោក អ៊ិន សុភិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ចប់ កិច្ចសន្យាជាមួយស្ថាប័ន Miss Grand International បន្ទាប់ពីលោកទិញសិទ្ធិរៀបចំកម្មវិធី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកួតបវរកញ្ញាអស់ រយៈពេល ៣ ឆ្នាំជាប់ៗគ្នាពោលតាំងពីឆ្នាំ ២០២០មកម្លេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីយមួយដែលមានឈ្មោះថាTeam​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cambodia Pageant បានបង្ហោះសារ ដែល មានអត្ថន័យថា« ទទួលដំណឹងមកថាប៉ាភីន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងបញ្ចប់កុងត្រាជាមួយ Miss Grand International។ ដោយមិនមានការប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កួត Miss Grand Cambodia ក្រោមការគ្រប់គ្រងរបស់ ប៉ាភីន ទៀតឡើយ ។

ការលើកឡើងបែបនេះបានធ្វើឱ្យមហាជនដែលស្រឡាញ់នឹងគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នូវវិស័យបវរកញ្ញា បានសម្តែងមតិរៀងៗខ្លួនថា«បើជាការពិតមែនគួរឱ្យស្តាយណាស់»ហើយ ខ្លះទៀតលើកឡើងថា«ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កពីមានការរិះគន់គាត់ច្រើនពេក  ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ែទទួលស្គាល់ថាបវរកញ្ញាបីឆ្នាំ ជាប់គ្នានេះចេញមកពិតជាខ្លាំងទាំងសមត្ថភាព និងសម្រស់ »ហើយខ្លះទៀតក៏ចង់ដឹងថាតើ នឹងមាននរណាចេញមុខទិញសិទ្ធប្រកួតនេះបន្តពីលោក អ៊ិន សុភិន ។

ជាមួយនឹងការបែកធ្លាយនូវព័ត៌មានខាងលើនេះគេមិនទាន់ដឹងថាជាការពិតឬបែបណាទេ ខណៈពេលនេះលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ៊ិន សុភិន មិនទាន់ចេញមុខបកស្រាយអ្វីឡើយ។ ទោះបីមិនទាន់ ដឹងថាការលើកឡើងនេះជារឿងពិតក្តី តែ បវរកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងគ្រង តំណែងលំដាប់រងទី៥របស់ Miss Grand International បានសម្តែងអារម្មណ៍សោកសា្តយ ដោយបានរៀបរាប់ពាក្យពេចន៍មួយចំនួនក្នុងគណនីយហ្វេសប៊ុកនាងថា« My forever​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ best national director អ្នកដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាដែលចង់បាឱកាស»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor