header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កែវ មូនីតា គឺជាតារាបង្ហាញម៉ូដ និង ជាតារាសម្ដែងទើបនឹងរះដែលកំពុងទទួលការចាប់ អារម្ម ណ៍ ពីសំណាក់ទស្សនិកជនជាច្រើនដោយនាងមានភាពប៉ិនប្រសប់នៅក្នុងការសម្ដែងជាតួ ដែលមានចរិកកាចឆ្នាសឆ្នើមនៅក្នុងរឿងភាគបូរាណ«ទេពធីតាថ្កុលមាស»ជាដែលបានបញ្ចាំងចប់កាលពីមួយរយៈមុន នៅទូរទស្សន៍ស៊ុធីអិន។អ្វីដែលចាប់អារម្មណ៍កំពុងមានទីផ្សារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីក ទូលាយតារាសម្តែងវ័យក្មេងរូប នេះបែរជាសម្រេច ចិត្តចូលរោងការនៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។

ទើបលេចមុខនៅក្នុងវិស័យសិល្បៈមិនបានប៉ុន្មានផង តារាសម្តែងរូបស្រស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កែវ មូនីតា បាន ភ្ជាប់ពាក្យជាមួយបុរសវ័យស្របាលគ្នាកាលពីចុងឆ្នាំ ២០២១ក្រោយពីពួកគេបានស្វែង យល់ ចិត្តថ្លើមគ្នាមួយរយៈពេល ។ មិនចង់ពន្យាពេលយូរតទៅទៀត កែវ មូនីតា បានជ្រើសយក វេលាល្អនៅក្នុង ថ្ងៃទី ១៥ មករា ឆ្នាំ ២០២៣ ខាងមុខនេះជាថ្ងៃមង្គល ។

ពេលនេះដែរ នាងនិង អនាគតស្វាមីក៏ចាប់ផ្តើម អញ្ជើញភ្ញៀវបណ្តើរដោយមានទាំងអ្នកក្នុងនិងក្រៅសិល្បៈ ប៉ុន្តែ មិន មានការបញ្ជាក់ថា អញ្ជើញ ភ្ញៀវចូលរួមប៉ុន្មានតុឡើយ ។ នៅមិនទាន់ដឹងថាក្រោយរៀបការ រួចតើ កែវ មូនីតា នៅតែទទួលបានការលើកទឹកចិត្តពីសំណាក់ស្វាមីនៅក្នុងការបន្តអាជីព សម្តែងទៀតឬបែបណាឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?  

ដ្បិតជាតារាទើបរះក៏ពិតមែន តែ កែវ មូនីតា ក៏មានហាងឆេងខ្ពស់មិនធម្មតាដែរ។ មិនតែ ប៉ុណ្ណោះនាងក៏ទទួលបានការសរសើរពីសំណាក់មហាជនថាសម្តែងបានល្អនិងស័ក្តិសមជា ពិសេសតួកាចឆ្នើមមើលទៅស៊ីនឹងទម្រង់មុខនាងតែម្តង ។ ជាក់ស្តែងនៅក្នុងរឿង«ទេពធីតា ថ្កុលមាស» កែវ មូនីតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តែងជាតួនាង ឆោមផ្កា។ ក្រៅពី កែវ មូនីតា រៀបការនៅដើមឆ្នាំ ២០២៣ តារាសម្តែង កែវ ឡាវិញ ក៏បានចូលរោងការនៅក្នុងថ្ងៃទី ១៥ នេះដែរ ៕ 
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post