
សង្គម
ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី កាន់តែផូរផង់និងទាក់ទាញជាងមុន ជាពិសេសក្រោយកញ្ញាសម្រេចកែបន្ថែមខ្ទង់ច្រមុះកាលពីមួយរយៈមុន ។ មានការលាន់មាត់សរសើរសម្រស់ អតីត MUC 2021 ងិន ម៉ារ៉ាឌី ស្ទើរគ្រប់គ្នា។
គេចាំបានថាក្នុងចំណោមបរវកញ្ញា ជាច្រើនកញ្ញា ងិន ម៉ារ៉ាឌី ត្រូវ គេចាត់ទុកជាបរវកញ្ញាដែលទទួលរងការរិះគន់និងវាយប្រហារច្រើនជាងគេពីសំណាក់មហាជនចំពោះសម្រស់របស់នាងមិនស្រស់ស្អាតនឹងក្លាយជាម្ចាស់ពាន។ ប៉ុន្តែយ៉ាងណាពាក្យទាំងនេះមិនបានធ្វើឱ្យ MUC 2021 រូបនេះបាក់ទឹកចិត្តឡើយពោលកញ្ញាបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ រហូតធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរពីភាពខ្លាំងរបស់ ងិន ម៉ារ៉ាឌី គ្រប់គ្នា។
ដោយសារទទួលរងនូវការរិះគន់ទាំងអស់នេះទើប ងិន ម៉ារ៉ាឌី សម្រេចមិនចូលរួមប្រកួតនៅក្នុងការប្រឡងកម្មវិធីអ្វីទៀតឡើយដោយកញ្ញាចង់ឱ្យទស្សនិកជនស្គាល់នាងថាជា Miss Universe Cambodia 2021 តែមួយកម្មវិធីនេះប៉ុណ្ណាះ។
ប៉ុន្តែក្រោយ កញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចកែបន្ថែមសម្រស់ធម្មជាតិដោយការកែកុនខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចនោះកាន់តែធ្វើឱ្យសម្រស់ ងិន ម៉ារ៉ាឌី លេចធ្លោនិងទាក់ទាញថែមមួយកម្រិតទៀតរហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាសម្រស់ ងិន ម៉ារ៉ាឌី ប្រែប្រួលខុសប្លែកពីមុន ១៨០ដីក្រេតែម្តង។
សព្វថ្ងៃ ងិន ម៉ារ៉ាឌី កាន់តែមានហាងឆេងដោយកញ្ញាបានបង្ហាញវត្តមាននៅក្នុងស្ប៉តពាណិជ្ជកម្មនិងកម្មវិធីនានាជាបន្តបន្ទាប់ ។មួយវិញទៀត ក្រោយបញ្ចប់តំណែង Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចដឹកដៃគូស្នេហ៍រូបសង្ហាលោក ទិត្យ វ៉ាន់ណូរ៉ា ភ្ជាប់ពាក្យតាមប្រពៃណីកាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅក្រោយអ្នកទាំងពីរបើកចំហពីចំណងស្នេហ៍មិនទាន់បាន ១ ឆ្នាំស្រួលបួលផង។
















