header ads

Sponsor

realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុតលើពិភពលោក បានកំពុងពង្រីក និងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមរ៉េមជំនួយ DRE RAM ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ស្មាតហ្វូនកម្រិតថវិកាដំបូងរបស់ខ្លួន - realme C ស៊េរី។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក RAM និម្មិតរបស់ពួកគេសម្រាប់ការប្រើប្រាស់រលូន។ មុខងារនេះនឹងមានតាមរយៈការអាប់ដេត OTA នៅលើ realme C33, realme C35 និង C30s ចាប់ពីខែធ្នូនេះតទៅ។

អ្នក​ប្រើ​សព្វ​ថ្ងៃ​ត្រូវ​បាន​ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ​ជាមួយ​ទូរស័ព្ទ​របស់​ពួកគេ ហើយ​ការប្រើប្រាស់ឆ្លាស់កម្មវិធីរវាង​កម្មវិធី​ផ្សេងៗច្រើន ឬ​មាន​កម្មវិធី​ជាច្រើន​ដែល​បាន​បើកប្រើ​ក្នុង​ការ​រង់ចាំ(stand by)។ នៅក្នុងកាលៈទេសៈបែបនេះ បទពិសោធន៍នៃការប្រើប្រាស់យឺត ប្រពន្ធដំណើរការរអាក់រអួលទាក់ៗ អាចកើតឡើងនៅលើស្មាតហ្វូនដែលមាន RAM តូច។ បច្ចេកវិជ្ជាពង្រីក RAM DRE ប្រកបដោយភាពច្នៃប្រឌិតរបស់ realme អនុញ្ញាតឱ្យអ្នកប្រើប្រាស់ C Series អាចបំប្លែងទំហំផ្ទុក ROM របស់ពួកគេទៅជា RAM ពោលគឺកម្រិតអតិបរមា គឺចំនួនទ្វេដងនៃកម្រិត RAM ដើមដែលមានស្រាប់លើស្មាតហ្វូនរបស់ពួកគេ។ ជាឧទារហ៍ ទូរស័ព្ទដែលមានរ៉េម 6GB អាចពង្រីកដល់ 12GB* សរុប (មានន័យថារ៉េមបន្ថែម 6GB បូកនឹង រ៉េមដើម 6GB)  ទំហំប៉ុននេះវាប្រហាក់ប្រហែល កម្រិតរ៉េមដែលមានលើស្មាតហ្វូនលំដាប់បង្គួរមួយហើយ។​​ ដោយប្រើប្រាស់បច្ចេកវិជ្ជាពង្រីក RAM DRE Dynamic​ realme C33 មានទំហំផ្ទុក 3GB + 3GB | 32GB និង 4GB+4GB | 64GB និង realme C35 មានទំហំផ្ទុក 4GB+4GB | 128GB ។

RAM ដែលត្រូវបានបន្ថែម ធ្វើឲ្យការបើកដំណើរការកម្មវិធី លឿនជាងមុន ការឆ្លាស់ចេញចូលទៅមករលូន និងធានាឱ្យប្រព័ន្ធដំណើរការយ៉ាងរលូន ទោះបីជាអ្នកប្រើប្រាស់កំពុងបើកកម្មវិធីច្រើនក្នុងពេលដំណាលគ្នាក៏ដោយ។ វាក៏ធ្វើអោយប្រសើរឡើងនូវចំនួនកម្មវិធីដែលកំពុងរង់ចាំ អ្នកអាចបើកកម្មច្រើនជាងមុន ដូច្នេះអ្នកប្រើប្រាស់អាចចូលប្រើកម្មវិធីទាំងនេះបានលឿនជាងមុន។

realme ជឿជាក់​ថា​ប្រតិបត្តិការ​ប្រព័ន្ធ​រលូន និង​ការ​ឆ្លើយ​តបរបស់​ប្រព័ន្ធ​លឿន ​គឺជា​គន្លឹះ​សម្រាប់​បទពិសោធន៍​ស្មាតហ្វូន​ទាំងអស់។ ក្រៅពីបច្ចេកវិទ្យា RAM ដែលអាចពង្រីកបាន realme C Series ក៏ផ្តល់ជូននូវលក្ខណៈសម្បត្តិ និងសូហ្វវែ​រ ដែលឈានមុខនៅលើទូរសព្ទកម្រិតដំបូងរបស់ខ្លួន ដែលធានាបាននូវភាពស្ទាត់ជំនាញផ្នែកប្រព័ន្ធល្អបំផុត។ ទាំង realme C35 និង realme C33 ផ្តល់ជូននូវទំហំផ្ទុក UFS ដែលផ្តល់នូវភាពលឿនក្នុងការផ្ទេរទិន្នន័យ និងល្បឿនលឿនជាងទូរស័ព្ទដែលមានបំពាក់ eMMC នៅលើទីផ្សារ។ ដូច្នេះ​ realme បានយកចិត្តទុកដាក់ធ្វើលើស្មាតហ្វូនលំដាប់ថវិកាឲ្យកាន់តែប្រើសើរឡើង​ និងមានភាពប្រកួតប្រជែងកាន់តែខ្លាំង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post