header ads

Sponsor

សិល្បៈ

តាគល់

សម្រាប់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បេក្ខភាពកុមារដែលឈានមកដល់វគ្គនេះសុទ្ធមាន សមត្ថភាពពិសេសមិន ថាសំឡេង និងចំណុចទាក់ទាញរៀងៗខ្លួន។អ្វីដែលគួរឱ្យចាប់អារម្មណ៍មហា ជនជាច្រើនបានបង្ហាញនូវអារម្មណ៍សោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្តាយនិងមិនពេញចិត្តខណៈកុមារី វឿន ពិសី មិនអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថាកុមារីវ័យ ១៣ឆ្នាំ វឿន ពិសី ក៏ជាបេក្ខភាពកុមារីម្នាក់ដែលមាន សមត្ថភាពខ្ពស់ពោលមានទឹកដមសំឡេងផ្អែមពីរោះមិនចាញ់មនុស្សធំ ហើយ មួយវិញទៀតសោត វឿន ពិសី ក៏មានរូបសម្រស់ស្រស់ស្អាត គួរឱ្យស្រឡាញ់ ផងដែរ ។ វឿន ពិសី ក៏ជាគ្រាប់ពេជ្រនឹងជាកូនក្រុមរបស់តារាច ម្រៀង ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែអ្វីដែលគួរឱ្យស្តាយ វឿន ពិសី មិនបានទទួលជោគជ័យនឹងបន្ត ទៅប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយឡើយ ។ 

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The Voice Kids Cambodia រដូវកាលទីបីកាលពីថ្ងៃសៅរ៍ទី ១៧កន្លងទៅនេះ កូនក្រុមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មានកុមារី វឿន ពិសី ពៅ ស្រីនីត ផុន វុទ្ធីសិទ្ធីកា និងកុមារា គុំ ចាន់តារា ។ ក្នុងនោះកុមារី វឿន ពិសី បានលើកយកបទចម្រៀងដែលមាន ចំណងជើងថា«ហត់ទេស្រឡាញ់គេម្នាក់ឯង» មកបកស្រាយយ៉ាងពីរោះដោយ ទទួលបាននូវការគាំទ្រលើកទឹកចិត្តពីសំណាក់ទស្សនិកជនជាច្រើន ប៉ុន្តែជា លទ្ធផលក្មេងស្រីរូបនេះពុំទទួលបានជោគជ័យឡើយដោយនាងទទួលបានសំឡេងបោះឆ្នោតតិចហើយមិនទទួលបានការជ្រើសយកពីសំណាក់គណៈកម្មាការតារាចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱក សុគន្ធកញ្ញា ដើម្បីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងថ្ងៃទី សៅរ៍ទី ២៤សប្តាហ៍ខាងនេះឡើយ ។

ការបាត់បង់ឱកាសក្នុងការបន្តទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្ររបស់កុមារី វឿន ពិសី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកើតទុក្ខមិនសុខចិត្តនឹងបានបញ្ចេញមតិវែកញែកពេញបណ្តាញសង្គមដោយម្នាក់ៗបានលើកឡើងថា«យ៉ាងណាផលិតកម្មហង្សមាសមិនគួរមើលរំលងសមត្ថភាពក្មេងស្រីនេះទេជាគ្រាប់ពេជ្រល្អមួយ»«ចូលរួមសោកស្តាយពិសី ខ្ញុំនៅតែគាំទ្រ »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហេតុអ្វីពិសីមិនជាប់កុំចុះ ចាញ់ណាខ្ញុំនៅតែគាំទ្រ្ »«ពីរោះប៉ិណ្ណឹងហើយមិនជាប់រកបុណ្ណាទៀត «ស្តាយ សមត្ថភាពពិសីណាស់»«គាត់ខ្លាំង មិនធម្មតាបែរជាមើលរំលង»«ក្នុងចំណោម បេក្ខភាពទាំងអស់ពិសីសមត្ថភាពវ៉ាដាច់គេគួរតែជាម្ចាស់ពានមិនសមធ្លាក់សោះ»«អស់អារម្មណ៍ចង់មើលកម្មវិធីនេះទៀតហើយ»ជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

គួរបញ្ជាក់ថានេះមិនមែនជាលើកដំបូងដែល វឿន ពិសី បានដាក់ពាក្យចូលរួម ប្រកួតកម្មវិធី The Voice Kids Cambodia នេះ ព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ោលកាលពីរដូវកាលទី ២ កន្លងទៅ ពិសី ក៏ធ្លាប់បានបង្ហាញសមត្ថភាពរបស់នាងម្ដងរួចហើយដោយ កាលណោះនាងមានវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណាះ៕
 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post