header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅពេលថ្មីៗនេះ មានការរិះ.គន់ខ្លាំង បន្ទាប់ពីមានការវា.យក.ម្ទេចចេតិយបុរាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានរចនាបិទក្បាច់ ផ្កាចាន ជាសិល្បៈកម្រ ក្នុងវត្តបទុមវតី តែជុំវិញនឹងរឿងនេះ បើតាមលើកឡើងពីមន្ត្រីសង្ឃថាឱ្យវា.យការ៉ូឡានៅផ្នែកខាងក្រៅទេ តែមកពីជាងស្ដាប់ច្រឡំ។

ចេតិយរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ នេះបើតាមការលើកឡើងពីលោកសាស្រ្តាចារ្យ ព្រាប ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ។

លោកបានបន្តឱ្យដឹងថា៖ «អាយុកាល១២៣ឆ្នាំ នៅរឹងមាំខ្លាំង ស្រស់សង្ហា ឆ្ល.ងកា.ត់សម័យស.ង្គ្រាមគេទ.ម្លាក់គ្រា.ប់បែ.ក គ្រា.ប់ផ្លោ.ង តមកដល់សម័យវិ.នា.សកម្ម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងព្យុះ ភ្លៀង ខ្យល់ ថ្ងៃក្តៅហួតហែងរាល់ថ្ង រាល់ខែ រាល់ឆ្នាំ មិនអី  មកអី ក្នុងសម័យសម្បូណ៌សប្បាយឯណេះទៅវិញ  គួរណាស់ទុកគ្រាន់ឲ្យសិស្ស និស្សិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអ្នកផងទូទៅបានមើល បានសិក្សារៀនសូត្រខ្លះពីរចនាបថសំណង់កម្រៗ ដែលជាមរតកដូនតាផង និងគោរពបុណ្យកុសលចាស់ជាន់មុនផង ហើយជាស្នាដៃកសាងដោយអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់របស់ព្រះនគរយើងផង  សូមព្រះមេត្តា និងមេត្តាឲ្យតម្លៃ គោរពបុណ្យកុសលដូនតា និងរក្សាភស្តុតាងសិល្បៈប្រវត្តិសាស្ត្រខ្លះនៅតាមទីស្ថាននានាផងចុះ»

ជុំវិញទៅនឹងរឿងនេះ បើតាមការលើកឡើងរបស់មន្ត្រីសង្ឃនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣នេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ះ បានបកស្រាយតាមរយៈទំព័រហ្វេបុក «រំដួលធីវី» ថា៖ «មិនបានឱ្យវា.យក.ម្ទេ.ចចេតិយបុរាណនេះទេ តែជាងស្ដាប់ច្រឡំ បែរជាទៅវា.យចេតិយនេះទៅវិញ»។

ដោយឡែកសម្រាប់លោក អ៊ុក សុខា អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិញបានលើកឡើង ចេតិយនេះនឹងត្រូវជួសជុលឡើងវិញ ហើយកិច្ចការនេះក្រសួងនឹងមាននិតិវិធីច្បាប់ តែមិនអាចបញ្ជាក់បាននៅពេលនេះទេ គឺរង់ចាំអ្នកជំនាញពិនិត្យមើល ធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំជាមុនសិន៕ សូមទស្សនាវីដេអូបកស្រាយទាំងស្រុងខាងក្រោមនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post