សង្គម
អាម៉ាប៉ាប៉ាញ៉ូសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារមួយ ទាក់ទងនឹងលោក ឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្រោយពីសម្ដេចបានប្រកាសឱ្យដឹងនាពេលកន្លងមក នៅល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចបានបញ្ជាក់បន្ថែមថា លោក ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ។
តាមរយៈទំព័រហ្វេបុកសម្ដេច បានថ្លែងឱ្យដឹងច្បាស់ថា៖« ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាកព្រោះមាន កម្មវិធីការងារ។
ជាមួយនឹងការវាយបានល្អក៏បានទទួលព័ត៌មាន ពីនេត សាវឿនដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជានឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗ វិញខ្ញុំកាន់តែសប្បាយចិត្តដោយឃើញ ក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ»៕