
សង្គម
ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ឃី សុឃុន បានបង្ហាញអារម្មណ៍រីករាយ ក្រោយភរិយាពពោះកូនដំបូងបន្ទាប់ពីពួកគេបានរៀបការប្រមាណជាជិតបួនឆ្នាំ ។ ការប្រកាស ពពោះកូនដំបូងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏ទទួលបានការចូលរួម ត្រេកអរពីសំណាក់មិត្តភក្តិ ក្នុងនិងក្រៅសិល្បៈជាច្រើន ។
ចូលឆ្នាំ ២០២៣ ភ្លាមតារាចម្រៀង ឃី សុឃុន បានបង្ហាញលទ្ធផលដែលបញ្ជាក់ថាភរិយា កំពុងមានគភ៌ដោយរៀបរាប់ថា«កាដូឆ្នាំថ្មីអរគុណប្រពន្ធសម្លាញ់»។ គេចាំថាលោក ឃី សុឃុន បានសម្រេចចិត្តរៀបការជាមួយភរិយាជាអ្នកនៅក្រៅសិល្បៈកាលពីឆ្នាំ ២០១៩ហើយពេល នេះលោកក៏ត្រៀមខ្លួននឹងទទួលសមាជិកថ្មីផងដែរ ។
ដោយសារជាកូនដំបូងដូច្នេះលោក ឃី សុឃុន ស្រឡាញ់ទាំងអស់មិនថាកូនស្រីឬប្រុសនោះទេ ។ ជាមួយការប្រកាសភរិយាកំពុង ពពោះរបស់តារាចម្រៀងលោក ឃី សុឃុន ក៏ទទួលបានការត្រេកអរនិងជូនពរពីសំណាក់ មិត្តភក្តិជាច្រើន ។
លោក ឃី សុឃុន ក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងពីរោះមិនចាញ់តារារួមទ្រនំ ប៉ុន្មានឡើយ ។ បទរបស់លោកដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺបទ«ធ្វើមេ្តចយើងក្រ» ហើយលោក៏ជាអតីតបេក្ខជននៅក្នុងកម្មវិធីប្រឡងចម្រៀងThe Voice Cambodia ផងដែរ៕









