
សង្គម
ប្រិយមិត្តប្រហែលជាបានឃើញវីដេអូមួយ ដែលមានការចែករំលែកខ្លាំងនៅក្នុងបណ្តាញសង្គម ទាក់ទងនឹងក្រុមក្មេ.ងទំ.នើ.ង ប្រ.ដា.ប់ដោយដំ.បង និងកាំ.បិ.ត បង្កភាពអ.នា.ធិ.បតេយ្យយ៉ាងខ្លាំងនោះពេលនេះអភិបាលខណ្ឌមានជ័យប្រកាសថា បានចុះទៅចា.ប់ជ..នប.ង្កទាំងអស់ហើយនៅមុននេះបន្តិច។
សូមជម្រាបជូនថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៣០ទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោយកើតហេតុ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមមុននេះបន្តិចបានឲ្យដឹងថា៖
«ក្រោយពីទទួលបានព័ត៌មានតាមហ្វេប៊ុកមក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចា.ប់បានជ.នប.ង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជូនជ្រាប»៕





