
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញអ្នកលក់អនឡាញសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសត្រូវរ៉ូវគ្នាជាថ្មីជាមួយតារាចម្រៀងសម្បូរសាក់លោក ថុល សុភិទិ ក្រោយ ពួកគេ បាន ចែកផ្លូវគ្នានាពេលកន្លងមក។ ដោយក្នុងនោះស្រីស្អាតរូបនេះបាន អះអាងថានឹងស្រលាញ់គ្នា ជាមួយ ថុល សុភិទិ ម្តងទៀត ទោះជាមានរឿងអ្វីក៏ពួកគេនឹងតស៊ូនៅជាមួយគ្នាថែមទៀត។
ជឿជាក់ថាប្រិយមិត្តជាអ្នកលេងបណ្តាញសង្គម ប្រាកដជាស្គាល់អ្នកលក់អនឡាញ ឡុង ម៉ា នីន នឹងជាគូស្នេហ៍របស់ លោក ថុល សុភិទិ តែក្រោយមក ស្រីស្អាតរូបនេះបែរជា ប្រកាស បែកគ្នាជាមួយ ថុល សុភិទិ ដោយសុំប្តូរមករាប់អានជាមិត្តភក្តិវិញ។
ប៉ុន្តែនៅថ្ងៃទី ៣១ ដាច់ឆ្នាំ ២០២២កន្លងទៅនេះអ្នកលក់អនឡាញសាច់ខ្ចីរូបនេះបានចែករំលែករូបភាពយ៉ាងរ៉ូមែនទិក ជាមួយជាមួយតារាចម្រៀង ថុល សុភិទិ នៅមាត់សមុទ្រដោយភ្ជាប់ជាមួយសារដែលមាន អត្ថន័យថា««2022ពួកយើងបានជួបបញ្ហាជាមួយគ្នាច្រើនណាស់ ដែលធ្វើ ឲ្យយើងបែកគ្នា តែ ចុងក្រោយយើងពិតជាមិនអាចខ្វះគ្នាបានឡើយ ចាប់ពីថ្ងៃនេះតទៅមុខទោះមានរឿងអ្វី ក៏ យើងមិនចុះចាញ់ឡើយយើងតស៊ូទៅមុខជាមួយគ្នារហូត»។
កាន់តែច្បាស់លាស់នឹងបើកចំហលោក ថុល សុភិទិ ក៏បានស៊ែរ និងសរសេរសារដែលមាន ន័យថា «ជូនពរ ពួកយើងជួបតែរឿងល្អៗ ក្នុងឆ្នាំថ្មី Long Manin »។ជាមួយនឹងការភ្ជាប់ទំនាក់ ទំនងរបស់អ្នកទាំងពីរបានធ្វើឱ្យមហាជន ជាពិសេស ហ្វេន ហ្វេនបានចូលរួមជូនពរនឹងត្រេក អរចំពោះអ្នកទាំងពីរដែលចាប់ដៃគ្នាសាងស្នេហ៍ជាថ្មីម្តងទៀត ។ លោក ថុល សុភិទិ ភ្ជាប់ ស្នេហ៍ជាមួយសង្សារចាស់ ឡុង ម៉ានីន ជាការបិទបញ្ចប់ព័ត៌មានស្នេហាជាមួយអ្នកមេម៉ាយ ពេជ្រ សូលីកា ផងដែរ៕











